Ronaldo បាន​ត្រឹម​លេខ៥ ជា​កីឡាករ​ញាក់​បាល់​ខ្លាំង​បំផុត​ក្នុង FIFA 18

  • 2017-09-16 07:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ហ្គេម EA Sports បាន​ផ្ដល់​កម្រិត​ញាក់​បាល់​ដល់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo ត្រឹម​ចំណាត់​ថ្នាក់​លេខ៥ ប៉ុណ្ណោះ ក្នុង​ហ្គេម​បាល់​ទាត់ FIFA 18។ ចំណាត់​ថ្នាក់​របស់​កីឡាករ​ប្រចាំ​ក្រុម​អធិរាជ​ស Real Marid បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ នាំ​គ្នា​ជជែក​បែក​ផ្សែង ព្រោះ​មិន​ពេញ​ចិត្ត។

ខាង​ក្រោម​នេះ ជា​ចំណាត់​ថ្នាក់​កីឡាករ​ញាក់​បាល់​ខ្លាំង​បំផុត​ទាំង៥ ដែល​ផ្ដល់​ដោយ EA Sports៖

#5. កីឡាករ Cristiano Ronaldo ខ្សែ​ប្រយុទ្ធ​ក្រុម Real Marid (កម្រិត ៩០)

#4. កីឡាករ Paulo Dybala ខ្សែ​ប្រយុទ្ធ​ក្រុម Juventus (កម្រិត ៩១)

#3. កីឡាករ Eden Hazard ខ្សែ​បម្រើ​ក្រុម Chelsea (កម្រិត ៩២)

#2. កីឡាករ Neymar ខ្សែ​ប្រយុទ្ធ​ក្រុម PSG (កម្រិត ៩៤)

#1. កីឡាករ Lionel Messi ខ្សែ​ប្រយុទ្ធ​ក្រុម FC Barcelona (កម្រិត ៩៥)

ខាង​ក្រោម​នេះ ជា​ចំណាត់​ថ្នាក់​ទាំង១០៖

ជា​ទូទៅ​ទៅ ការ​ផ្ដល់​កម្រិត និង​ជំនាញ ដល់​កីឡាករ​នៅ​ក្នុង​ហ្គេម​បាល់​ទាត់ FIFA របស់​ក្រុម​ហ៊ុន​ហ្គេម​យក្ស EA Sports តែង​នាំ​ឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ពី​កីឡាករ​នានា។ ថ្មីៗ​នេះ ខ្សែ​ការ​ពារ​ថ្លៃ​បំផុត​លើ​លោក Benjamin Mendy របស់​ក្លឹប​យក្ស​ពណ៌​ផ្ទៃ​មេឃ Manchester City ក៏​បាន​បោះ​ពាក្យ​សំដី ទៅ​ក្រុម​ហ៊ុន​ហ្គេម EA Sports ដោយ​ចោទ​ជា​សំណួរ​ថា​តើ​ក្រុមហ៊ុន​មួយ​នេះ​មាន​ទូរទស្សន៍​សម្រាប់​មើល​ទេ​ឬ? បន្ទាប់​ពី EA Sports បាន​ផ្ដល់​កម្រិត​ដល់​ខ្សែ​ការពារ​ស្លាប​ឆ្វេង​មួយ​នេះ​ត្រឹម​តែ ៧៨​៕

ប្រភព៖ sportbible   ប្រែ​សម្រួល៖ គង់ វិសាល