នេះ​ជា​បណ្ដា​តារា​ម៉ូដែល​ស៊ី​ថ្លៃ​ជាង​គេ​នៅ New York Fashion Week ឆ្នាំ​នេះ

  • 2017-09-17 06:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ New York Fashion Week ទើប​តែ​បញ្ចប់​ម្សិល​មិញ​នេះ​។ កម្មវិធី​ Fashion Week ដ៏​ធំ​ជាង​គេ​ទូទាំង​ពិភព​លោក​នេះ​ប្រមូល​ផ្ដុំ​នូវ​តារា​ម៉ូដែល​មក​ពី​គ្រប់​ទី​កន្លែង​ទូទាំង​ពិភពលោក ដើម្បី​បង្ហាញ​ពី​គំនិត​ច្នៃ​ប្រឌិត​នៃ​ម៉ូដ​សំលៀក​បំពាក់​ថ្មីៗ​ ក៏​ដូច​ជា​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​ល្បី​ៗ​ផង​ដែរ។

ទោះ​បី​ជា​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ម៉ូដែល​ល្បីៗ​ឈ្មោះ​ខ្លាំង​ដូច​ជា Gigi Hadid និង Kendall Jenner ជាដើម​ ប៉ុន្ដែ​ក្នុង​នោះ​ក៏​មាន​តារា​ៗ​ម៉ូដែល​ជា​ច្រើន​ដែល​មាន​តម្លៃ​ខ្លួន​ច្រើន​ជាង​អ្នក​ទាំង​ពីរ​ទៅ​ទៀត៕

នេះ​ជា​បណ្ដា​តារា​ម៉ូដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ទាំង​១០​នៅ New York Fashion Week ឆ្នាំ​នេះ៖

១. Charlee Fraser

Charlee Fraser ជា​តារា​ម៉ូដែល​សញ្ជាតិ​អូស្ត្រាលី​ មាន​កម្ពស់ ១៧៨សង់ទីម៉ែត្រ​ ជា​តារា​ម៉ូដែល​សម្រាប់​ Brand ល្បីៗ​ដូច​ជា Tom Ford, Brandon Maxwell, The Row ជា​ដើម។

២.​ He Cong

He Cong ប្រឡូក​ចូល​វិស័យ​ម៉ូដែល​កាល​ពី​ឆ្នាំ ២០១៣។ តារា​ម៉ូដែល​ជន​ជាតិ​ចិន​រូប​នេះ​ជា​អ្នក​តំណាង​ Brand ដូច​ជា Michael Kors, Coach, Victoria Beckham និង Anna Sui ជា​ដើម។

៣. Mckenna Hellam

តារា​ម៉ូដែល​សញ្ជាតិ​អាមេរិក​រូប​នេះ​ ជា​តំណាង​ក្រុម​ហ៊ុន​សំលៀក​បំពាក់​ល្បីៗ​ដូច​ជា Calvin Klein, Colovos, Public School និង​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ជា​ច្រើន។

៤. Léa Julian

Léa Julian ជា​តារា​ម៉ូដែល​សញ្ជាតិ​បារាំង វ័យ​១៩​ឆ្នាំ​ ដែល​ជា​តារា​សម្រាប់​ក្រុម​ហ៊ុន​ដូច​ជា Marc Jacobs, Diane von Furstenberg, Jill Stuart។​

៥. Birgit Kos

Birgit Kos ជា​តារា​ម៉ូដែល​មក​ពី​ប្រទេស Netherlands ដែល​ជា​ម៉ូដែល​តំណាង​ក្រុម​ហ៊ុន​ល្បីៗ​ដូច​ជា Fendi, Raph Lauren, Jeremy Scott, Tom Ford ជា​ដើម។

៦. Camille Hurel

ត្រឹម​តែ​អាយុ​ ១៩​ឆ្នាំ​ Camille Hurel ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​ល្បាញ​ដល់​ថ្នាក់​ឈាន​ចូល​ឆាក​អន្តរជាតិ​។

៧. Kiki Willems

Kiki Willems គឺ​ជា​តារា​ម៉ូដែល​សញ្ជាតិ​ហូឡង់ ដែល​បាន​ចូល​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដូច​ជា Alexanda Wang, Coach, Fenti x Puma, Calvin Klein ជា​ដើម។​

៨. Choi Sora

Choi Sora ជា​បេក្ខនារី​ Korea's Next Top Model ពេល​នេះ​នាង​គឺ​ជា​តារា​ម៉ូដែល​សញ្ជាតិ​កូរ៉េ​មួយ​រូប​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ទូទាំង​ពិភពលោក។

៩. Aira Ferreira

ជា​តារា​ម៉ូដែល​សញ្ជាតិ​ប្រេស៊ីល​ ដែល​ធ្លាប់​សរសើរ​ដោយ​ទស្សនាវដ្ដី​ Vogue ហើយ​ជា​តារា​ម៉ូដែល​ជំនាន់​ថ្មី​ម្នាក់​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង។

១០. Cara Taylor

តារា​ម៉ូដែល​មក​ពី​ប្រទេស​អាមេរិក​រួប​នេះ​ គឺ​ជា​តារា​ម៉ូដែល​ល្បី​ឈ្មោះ​ម្នាក់​ដែល​នាំ​កម្មវិធី Paris Summer ឲ្យ​ល្បី​ឈ្មោះ​នៅ New York Fashion Week៕

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ