សម្រស់​ក្មេង​ស្រី​​ស្អាត​ជាង​គេ​លើពិភព​លោក​ កាល​ពី​អាយុ​៦ឆ្នាំ​ ឥឡូវ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​?

  • 2017-09-14 23:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​ម្នាក់​ដែល​ធ្លាប់​ល្បី​ខ្លាំង​កាល​ពី​អាយុ​ ៤ ឆ្នាំ​ដោយ​គេ​ដាក់​ងារ​ថា​ "ជា​ស្រី​ស្អាត​ជាង​គេ​ទូទាំង​ពិភពលោក" ពេល​នាង​មាន​អាយុ​ ៦ ឆ្នាំ។ ហើយ​ថ្មី​ៗ​នេះ​នាង​បាន​បង្ហាញ​ខ្លួន​នៅ​កម្មវិធី New York Fashion Week ពេល​នាង​មាន​អាយុ​ ១៦​ឆ្នាំ។

Thylane Blondeau អាយុ​ ៤​ ឆ្នាំ

តា​រា​ម៉ូដែល Thylane Blondeau ពេល​នេះ​បាន​ក្លាយ​ជា​តារា​តំណាង​ម៉ាក​យី​ហោ​ L'Oreal ដែល​ជា​តំណែង​ថ្មី​បំផុត​មួយ​របស់​នាង។ Thylane ​នឹង​តារា​ម៉ូដែល​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ដូច​ជា Gabriel-Kane Day Lewis និង Camila Morrone ជា​ដើម​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចូល​រួម​ក្នុង​កម្មវិធី Michael Kors spring/summer show ដោយ​អង្គុយ​នៅ​ជួរ​ខាង​មុខ​កាល​ពី​ថ្ងៃ​ពុធ។

ហើយ​មិន​ត្រឹម​តែ​បាន​ចូល​ខ្លួន​ជា​សមាជិក​ក្រុម​ម៉ូដែល IMG ប៉ុណ្ណោះ​ទេ​ នាង​ក៏​ជា​តារា​ម្នាក់​ល្បី​ឈ្មោះ​នៅ​តាម​បណ្ដាញ​សង្គម​ផង​ដែរ​ ដែល​មាន​អ្នក​ Follow ដល់​ទៅ​រាប់​លាន​នាក់​ឯណោះ៕

តោះ​អីចឹង​មក​មើល​រូប​រាង​របស់​នាង​បន្តិច​ទៅ​មើល​! ខុស​គ្នា​យ៉ាង​ណា​ខ្លះ?

រូបកាល​ពី​នៅ​ក្មេង​៖

រូប​អាយុ​ ១៦ ឆ្នាំ៖

អាន​អត្ថបទ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម