ស្រីស្អាតកម្ពុជា២រូប ចេញទៅដណ្ដើមពានលើឆាកអន្តរជាតិព្រឹកនេះ
- 2017-08-27 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតកម្ពុជា២រូប ចេញទៅដណ្ដើមពានលើឆាកអន្តរជាតិព្រឹកនេះ
ចន្លោះមិនឃើញ
កញ្ញា សូរ្យ អេណា នាយិកាគ្រប់គ្រងក្រុមហ៊ុន "តារារះថ្មីកម្ពុជា" បានឲ្យដឹងថាព្រឹកនេះ ក្រុមហ៊ុនរបស់កញ្ញាបានបញ្ជូនតារាម៉ូដែល២រូបទៅប្រកួតក្នុងកម្មវិធី “Miss China-ASEAN Etiquette Pageant” ដែលនឹងប្រព្រឹត្តឡើងជាលក្ខណៈអាស៊ាននៅប្រទេសចិន។
ស្រីទាំង២រូបដែលតំណាងកម្ពុជាទៅប្រកួតនោះមានឈ្មោះ នាង វណ្ឌី និង កញ្ញា លឹម ណយ ដែល អេណា បញ្ជាក់ថា អ្នកទាំង២មានទាំងមានគុណសម្បត្តិគ្រប់គ្រាន់ អាចចេញទៅតំណាងកម្ពុជាបាន ព្រោះអ្នកទាំង២ជាជនខ្មែរសុទ្ធសាធ មានកម្ពស់ត្រូវតាមស្តង់ដារ និងមានធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតកន្លងមក។
អតីតបេក្ខភាព Miss Global Cambodia បញ្ជាក់ថា “Miss China-ASEAN Etiquette Pageant” ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពចិនរវាង និងអាស៊ាន នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែ សីហា ដល់ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៧នេះ ដោយមានបេក្ខនារីមកចិនចំនួន២០រូប និងបេក្ខនារី២រូបតំណាងប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន៕