រៀបចំ​ពិធី​ជប់លៀ​ងដល់​​អ្នក​សារ​ព័​ត៌មាន ប្រកាស​ផ្តល់​កាដូ​ថែម​ដល់​អតិ​ថិ​ជន​សរុប​ជាង ១០​ម៉ី​ន​ដុល្លារ សម្រាប់​បុណ្យ​ភ្ជុំ​ ​ ​

  • 2017-09-17 04:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ទទួល​ជោគ​ជ័យ​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន Huawei P10 P10 Plus, Huawei Mate9, Huawei Y7 Prime, Huawei GR5 2017 និង​ទទួលបានចំណាត់ថា្នក់ ស្មា​ត​ហ្វូន​ធំជាងគេ​លំ​ដាប់​ពិ​ភព​លោក​លេខ​២ ជំនួស Apple ​រួចមក ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា បាន​ប្រារ​ព្ធពិធី​ជប់​លៀង​ពិសេស ថ្លែង​អំណរគុណ​ដល់មិត្ត​អ្នក​សារ​ព័ត៌មាន ដៃគូសហការ និង​ប្រកាស​ផ្តល់​កាដូ​ថែម ដល់​អតិ​ថិ​ជន​សរុប​ជាង ១០​ម៉ឺន​ដុល្លារ សម្រាប់​បុណ្យ​ភ្ជុំ នៅ​សណ្ឋាគារ Juliana​។​

កម្មវិធី​ជប់​លៀងដ៏​ពិសេស​នេះ រួមមាន​វត្តមាន តារា​ច​ម្រៀង​ តារា​បង្ហាញ​ម៉ូត​ល្បីៗ មិត្ត​អ្នកសារ​ពត៌មាន ជាង​ថតរូប​អាជីព ក្រុមការងារ Huawei និង​ដៃគូរ​សហការសរុប​ជាង ៣០​នាក់ ក្រោម​ភោជនី​អាហារដ៏​ឆ្ងាញ់​ពិសារនៃ​កម្រ​គ្រួសារ Huawei​។

​ ​ ​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់ ស្មា​ត​ហ្វូន Huawei ប្រចាំ​ប្រទេសកម្ពុជា​បាន​ថ្លែងថា ក្រៅពី​ត្រៀម​កាដូ​ពិសេស​សរុប​ទូទាំង​ប្រទេស​ជាង ១០ ម៉ឺន​ដុល្លារ សម្រាប់ អតិ​ថិ​ជននា​រដូវ​បុណ្យ​ភ្ជុំ ក្រុមហ៊ុន Huawei ក៏​បាន​រៀបចំ​នូ​វ​កម្មវិធី អាហារ​សាមគ្គី សម្រាប់​ថ្លែង​អំណរ​អរគុណយ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្ររបស់​អតិ​ថិ​ជន ដៃគូសហការ តារា​ច​ម្រៀង​​​​តារា​ម៉ូ​ដែល មិត្ត​អ្នក​សារ​ព័ត៌មាន ជាង​ថតរូប​អាជីព និង ក្រុមការងារ Huawei​ ដែល​បាន​ជួយ​ជំរុញ​ឲ្យ Huawei រីក​ចំរើន​ជា​លំ​ដាប់រ​ហូត អាច​គ្រង​តំណែង​លេខ​២ ស្មា​ត​ហ្វូន​ធំជាងគេ លំដាប់​ពិភព​លោក​ជំ​នួ​ស​ក្រុមហ៊ុន​Apple​។ លោក យុ​ទ្ធូ បន្ថែមថា “​យើង​បន្ត​សហការគ្នា​និង​រួមគ្នា​តែមួយ ដើម្បី​ជោគ​ជ័យថ្មី ជាមួយ Huawei Smartphone ស៊េរី​ថ្មីៗ​”​។

​ ​ ​គួរ​រំលឹកថា អតិ​ថិ​ជន អាច​ទទួលបាន កាដូ​ថែម​ពិសេស​ថែម​ដូរ​ព្យុះ​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​គ្រ​​​ប់​សាខា ហាង​លក់​ទូរ​សព្ទ​​ ដែល​មាន​បុគ្គលិក ហួ​វៃ និង​ស្លាក​សញ្ញា ហួ​វៃ ដោយ​គ្រាន់តែ​ជាវ​នូ​វ​ស្មា​ត​ហ្វូន​ស៊េរី​ណាមួយ​របស់ Huawei​​។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei​ កំពុង ឡើង​កូដ​ខ្លាំង ជាពិសេស​ស្មា​ត​ហ្វូន កាមេរ៉ា​ពីរ ដោយសារ​គុណភាព​ផលិតផល​លើសពី​តម្លៃ ស្មា​ត​ហ្វូន GR5 2017, Huawei P10, P10 Plus, Mate9, ហើយ​ក្នុងពេល​ឆាប់ៗ​នេះ នឹង​មាន​វត្តមាន​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​៤ (​មុខ​២ និង​ក្រោយ​២) ហើយ​និង​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន Huawei Mate10 បំពាក់ Kirin 970  ទ្រ​ទ្រ​ង់​បច្ចេកវិទ្យា AI  ក្នុង​តម្លៃ​ដ៏​​​ភ្ញាក់ផ្អើល ជាមួយនឹង​ការ​ថែម​អ​ស្ទះ ។

​ ​ ​ក្រៅពី​នេះ ក្រុមហ៊ុន ហួ​វៃ​នឹង​បន្ត​ចេញ​ប្រូ​ម៉ូ​សិន​យក្ស​ចាប់ពី​ខែតុលា​ដល់​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​ជា​កិច្ច​តបស្នង ដល់​អតិ​ថិ​ជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​។

អត្ថបទ៖ ប៊ុណ្ណារ៉ា