សាហាវ! Jennifer Lawrence ឈ្លោះគ្នាជាមួយអ្នកគាំទ្រម្នាក់ខ្លាំងដល់ថ្នាក់ហ្នឹង!
- 2017-09-21 04:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! Jennifer Lawrence ឈ្លោះគ្នាជាមួយអ្នកគាំទ្រម្នាក់ខ្លាំងដល់ថ្នាក់ហ្នឹង!
ចន្លោះមិនឃើញ
តារាសម្ដែងមានរឿងជាមួយអ្នកគាំទ្រម្នាក់ខ្លាំងដល់ថ្នាក់ចាក់ស្រាបៀលើក្បាលបុរសម្នាក់នោះ ខណៈខ្លួនកំពុងតែថតរឿងថ្មី "Red Sparrow” នៅទីក្រុង Budapest ប្រទេសហុងហ្គារី។
តារារូបនេះបាននិយាយនៅក្នុងកម្មវិធី Late Night With seth Meyers ថា៖ "ខ្ញុំកំពុងតែស្រវឹង ហើយស្រាប់តែមានបុរសម្នាក់មកសុំខ្ញុំថត Selfie ជាមួយ ប៉ុន្តែខ្ញុំបានប្រាប់ថា ខ្ញុំមិនអនុញ្ញាតឲ្យថតទេ។ ប៉ុន្តែបុរសម្នាក់នោះនៅតែចចេស ថានៅតែចង់ថតរូបព្រោះបើសិនជាមិនថត សង្សារគេមិនជឿទេ។ បន្ទាប់មកទើបមិត្តភ័ក្ដិខ្ញុំម្នាក់បានឆ្លើយតបថា បើសិនជាសង្សារអ្នកមិនជឿអ្នក អីចឹងនាងមិនមែនជាសង្សារដ៏ល្អម្នាក់ទេ"។
នាងបន្តទៀតថា នាងនិងមិត្តភ័ក្ដិប្រាប់ឲ្យបុរសម្នាក់នោះចេញទៅ ប៉ុន្តែស្រាប់តែបុរសម្នាក់នោះតបដោយនិយាយថា "F*ck you”។ រំពេចនោះនាងក៏ខឹងឆួលមួយរំពេចរហូតដល់ថ្នាក់យកស្រាបៀទៅចាក់លើក្បាលបុរសម្នាក់នោះ មិនត្រឹមតែប៉ុណ្ណោះនាងក៏យកស្រាបៀទៅចាក់លើកាតាបឥវ៉ាន់របស់បុរសម្នាក់នោះទៀតផងរហូតដល់សើមខ្ទេចខ្ទីអស់។ បន្ទាប់មកមិត្តភ័ក្ដិរបស់នាងក៏ប្រាប់ឲ្យនាងឈប់ព្រោះស្ដាយស្រាបៀ។ នាងបានបន្ថែមទៀតថា បុរសម្នាក់នោះស្ពាយកាតាបចេញពីតៀមស្រានោះទាំងយំ៕
ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖
អានអត្ថបទ៖
Jennifer Lawrence សរសើរសង្សារអាយុច្រើនជាងខ្លួន២១ឆ្នាំ មិនដាច់ពីមាត់
ប្ដីប្រពន្ធវ័យចំណាស់មួយគូ ល្បីពេញអ៊ីនធឺណិតដោយសារពូកែ Cosplay
មកមើលស្បែកជើងកែងចងខ្សែដែល Rihanna ចូលចិត្តពាក់ខ្លាំង!