ក្នុង​ក្រុម​ BTS តើ​អ្នកណា​គេង​ជាមួយ​អ្នកណា ហើយ​គេ​​រៀប​ចំ​យ៉ាង​ណា​​ខ្លះក្នុង​បន្ទប់?

  • 2017-09-21 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​មើល​ការ​សម្ដែង​របស់​ BTS តែ​អ្នក​គាំទ្រ​មួយ​ចំនួន​មិនទាន់​ដឹង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​ខ្លះ​របស់​ក្រុម​នេះ​ទេ។ ថ្ងៃ​នេះ​ប្រិយមិត្ត​ទាំង​អស់ ជាពិសេស​អ្នក​គាំទ្រ​ទាំងអស់​របស់​ BTS នឹង​បាន​ដឹង​រឿង​ខ្លះ​របស់​ពួកគេ។

តាំង​ពី​ក្លាយ​ជា​ក្រុម​តែ​មួយ​មក​ តារា​ K-Pop ទាំង​អស់​ត្រូវ​រស់​នៅ​ជាមួយ​គ្នា​ ដេក​ជាមួយ​គ្នា​ជា​ដើម។ ចំណែក​ក្រុម​ចម្រៀង​ BTS ក៏​មិន​ខុស​គេ​ប៉ុន្មាន​ដែរ​ ដោយ​ពួកគេ​ត្រូវ​បែង​ចែក​បន្ទប់​គ្នា​ដេក​ ជា​ ៤​បន្ទប់។

កាល​ពី​មុន​ សមាជិក​ទាំង​៧​ធ្លាប់​គេង​រួម​គ្នា​ ក្នុង​បន្ទប់​តែ​មួយ​ទេ តាំង​ពី​ចូល​ក្លាយ​ជា​ក្រុម​ BTS រហូត​ដល់​ចុង​ឆ្នាំ​ ២០១៦។ ពេល​នេះ​ពួកគេ​បាន​ប្ដូរ​មក​នៅ​ អគារ​ស្នាក់​នៅ (អាផាតមិន) ធំ​ជាង​មុន​ហើយ​ ដូចនេះ​អ្នក​ទាំង​អស់​ ក៏​បាន​ចែក​ជា​គូៗ​វិញ ដោយ​មាន​រៀប​ចំ​អ្វី​បន្ថែម​ទៀត​ផង​ដែរ៕

១. ក្នុង​នោះ​បន្ទប់​ Jin និង​ Suga មាន​ទូរដាក់​សៀវភៅ​ធំ​មួយ​ ចំ​កណ្ដាល​ ខណ្ឌ​ចែក​គ្នា​ជា​ ២

២. J-Hope និង​ Jimin កាន់​តែ​ស្និទ្ធ​ ដោយសារ​គេង​ គ្រែ​មួយ​ម្នាក់​ជិត​គ្នា

៣. រី​ឯ​ Rap Monster នៅ​បន្ទប់​រួម​គ្នា​ជាមួយ​ V ហើយ​ក្នុង​បន្ទប់​តារា​ប្រុស​ ២​នាក់​នេះ​ សុទ្ធ​តែ​របស់​លេង

៤. ប្អូន​ពៅ​ក្នុង​ក្រុម​ Jungkook ​ត្រូវ​គេង​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង តែ​ចាត់​ទុក​ថា​សំណាង​ជាង​គេ​ ព្រោះឯករាជ្យ ធ្វើ​អ្វី​ក៏​បាន

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី