អស្ចារ្យ! JBL Cambodia ចែក​រង្វាន់​ច្រើន​សន្ធឹក​សន្ធាប់​នៅ Kids CIty

  • 2017-09-18 07:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​កម្សាន្ត និង​អប់រំ​ Kids City សហការ​ជាមួយ​ក្រុមហ៊ុន JBL Cambodia បង្កើត​កម្មវិធីដ៏​អស្ចារ្យ​សម្រាប់​អតិថិជន Clip ‘N Climb ទាំង​អស់ គឺ​កម្មវិធី​ប្រកួត​កីឡា​ឡើង​ជញ្ជាំង​យក​រង្វាន់ JBL Bluetooth speakers។

កម្មវិធីនេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ អាទិត្យ ទី ១ ខែ តុលា ឆ្នាំ២០១៧ ចាប់​ពី​ម៉ោង ២រសៀល ដល់​ម៉ោង ៥ល្ងាច​ នៅ Kids City។

លក្ខខណ្ឌ​ក្នុង​ការ​ប្រកួត៖                             

  • អ្នក​ចូលរួម​ប្រកួត​ទាំង​អស់​ត្រូវ​មក​ប្រកួត​ឡើង​ជញ្ជាំង (Speed Climb) នៅ​ម៉ោង​២​រសៀល

  • អ្នក​ដែល​ឡើង​ជញ្ជាំង (Speed Climb) បាន​លឿន​ ក្នុង​រយៈពេល​តិច​ជាង​គេ​ចំនួន​៣​នាក់ នឹង​ក្លាយ​ជា​អ្នក​ឈ្នះ។

រង្វាន់៖

  • រង្វាន់ទី១ : JBL Extreme
  • រង្វាន់ទី២ : JBL Flip4
  • រង្វាន់ទី៣ : JBL Clip2

អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀតនោះ ប្រិយមិត្ត​អាច​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ២០១៧ (នៅ​ជាន់​ផ្ទាល់​ដី ឬ​ជាន់​ទី​៤) ដើម្បី​ទទួល​បាន​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ផ្សេងៗ​ទៀត​ដូចជា៖

  • អ្នក​ចុះ​ឈ្មោះ​៥០​នាក់​ដំបូង​នឹង​ទទួល​បាន​អាវ​យឺតJBL1 គូប៉ុង​លេង Bowling 1game និង 3GB Smart Internet Data

  • អ្នក​ចុះ​ឈ្មោះ​ទី​៥១ ដល់១០០ នឹង​ទទួល​បាន​គូប៉ុង​លេង Bowling 1game និង3GB Smart Internet Data

  • អ្នក​ចុះឈ្មោះ​ទី​១០១ ដល់​១៥០ នឹង​ទទួល​បាន 3GB Smart Internet Data

សម្រាប់​ពត៌មាន​លម្អិត សូម​ទាក់​ទង​ទូរស័ព្ទ​លេខ: 023 220 088

អាស័យដ្ឋាន : 162A (ក្បែរអគារ 42ជាន់) មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ

Facebook / Website: kidscityasia

អត្ថបទ៖ ដេត ធន្នី