អបអរ! កម្មវិធី AGT រកឃើញម្ចាស់ជើងឯកអស្ចារ្យប្រចាំឆ្នាំ ២០១៧ហើយ (វីដេអូ)

  • 2017-09-21 03:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលាដែលប្រិយមិត្តអ្នកគាំទ្រកម្មវិធី America's got Talent 2017 ទន្ទឹងរង់ចាំអស់រយៈពេលជាយូរ បានមកដល់ហើយ ដោយបានរកឃើញម្ចាស់ជយលាភីប្រចាំកម្មវិធីដ៏ធំអស្ចារ្យនេះនៅរដូវកាលទី១២ ហើយ។

ម្ចាស់តំណែង​ America's Got Talent 017-កុមារី Darci Lynne Farmer

ទីបំផុត កម្មវិធីប្រឡងប្រជែងសមត្ថភាព ទេពកោសល្យដ៏ធំលំដាប់ថ្នាក់ពិភពលោករបស់ សហរដ្ឋអាមេរិក ឆ្នាំ ២០១៧ បានរកឃើញម្ចាស់តំណែងហើយ គឺបានទៅលើ កុមារី **Darci Lynne Farmer** អាយុ ១២ឆ្នាំ មកពីទីក្រុង Oklahoma City សហរដ្ឋអាមេរិក ដែលសម្ដែងសមត្ថភាពពិសេស ធ្វើសំឡេងឲ្យតុក្កតាច្រៀង (SingingVentriloquist)។ សម្លេងទះដៃអបអរសាទរ និងហ៊ោរកញ្ជ្រៀវ ពីអ្នកទស្សនាគ្រប់គ្នា ស្ទើរផ្ទុះឆាក ហាក់បង្ហាញពីការ ពេញចិត្ត និងគាំទ្រមិនធម្មតាចំពោះម្ចាស់ជយលាភីដ៏​ស័ក្ដិសម​រូបនេះ។

គួររំឮកផងដែរ កន្លងមកកុមារីដ៏អស្ចារ្យរូបនេះ តែងទទួលបានការកោតសរសើរ និងធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលជាខ្លាំង ពីគណៈកម្មការ ព្រមទាំងមហាជនជាច្រើន តាមរយៈទេពកោសល្យសម្ដែងប្លែកពីគេរបស់នាង និងកម្រមានអ្នកមានសមត្ថភាពដូចនាងតូចរូបនេះណាស់។

នាងគឺជាបេក្ខនារីដំបូងបង្អស់ប្រចាំកម្មវិធីរដូវកាលថ្មីនេះ ដែលទទួលបានប៊ូតុងមាសភ្លាមៗ ពីគណៈកម្មការ នៅសប្ដាហ៍ទី ១ នៃវគ្គ Auditions ហើយឈានមកវគ្គបន្តដោយជោគជ័យជាហូរហែគ្រប់វគ្គ ជាពិសេសរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ព្រមទាំងក្លាយជាជើងឯក Got Talent ប្រចាំសហរដ្ឋអាមេរិក ឆ្នាំ ២០១៧នេះ៕

ទស្សនាការសម្ដែងរបស់ Darci ក្នុងវគ្គផ្ដាច់ព្រ័ត្រ៖

អត្ថបទ៖ យី សុធារី