Apple ថា iPhone 8 មាន ៨ ចំណុចនេះ អាចធ្វើឲ្យគ្រប់គ្នាលង់ចិត្ត
- 2017-09-23 01:56:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ថា iPhone 8 មាន ៨ ចំណុចនេះ អាចធ្វើឲ្យគ្រប់គ្នាលង់ចិត្ត
ចន្លោះមិនឃើញ
Apple បានបង្ហោះវីដេអូខ្លីមួយនៅលើគណនី YouTube ដោយបានបង្ហាញពីចំណុចទាំង ៨ របស់ iPhone 8/8 Plus ដែលអាចធ្វើឲ្យគ្រប់គ្នាលង់ចិត្តស្រលាញ់។
ទាំង ៨ ចំណុចនោះរួមមាន ជាស្មាតហ្វូនដែលមានបំពាក់សារធាតុកញ្ចក់រឹងមាំបំផុត, មានមុខងារ Portrait Lighting អាចកែពន្លឺ Background បានមួយគាប់ចិត្ត, អាចសាកថ្មដោយឥតប្រើខ្សែ, មានបំពាក់បន្ទះឈីបល្បឿនលឿន និងឆ្លាតវៃបំផុត, កាមេរ៉ាភ្លោះកាន់តែប្រសើរ ជាងមុន, ធន់នឹងទឹក, បំពាក់អេក្រង់ថ្មី Retina HD Display និងចុងក្រោយគេអាចទ្រទ្រង់នឹងបច្ចេកវិទ្យា AR (Augmented Reality) ។
ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម ៖
យ៉ាងម៉េចដែរអ្នកប្រើ iPhone និង Android ទាំងឡាយលង់ចិត្តលើ iPhone 8 ឬអត់ ក្រោយបានទស្សនាវីដេអូខាងលើ?