ទិដ្ឋភាព​ខ្មោច​ឡាន​​​រាប់​​ម៉ឺន​គ្រឿង​ រងគ្រោះ​ដោយ​សារ​ព្យុះ​កំបុត​ត្បូង​នៅ​អាមេរិក

  • 2017-09-23 04:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីលាន​ប្រណាំង​រថយន្ត​​ ​​​Royal Purple Raceway និង Texas World Speedway បាន​ក្លាយ​ជា​​ទី​កន្លែង​សម្រាប់​រក្សា​ទុក​ខ្មោច​រថយន្ត​​រាប់​​ម៉ឺន​គ្រឿង​ ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​កំបុត​ត្បូង​ក្នុង​រដ្ឋ​តិចសាស​ សហរដ្ឋអាមេរិក​ កាល​ពី​ពេល​កន្លង​ទៅ។

Texas World Speedway
Texas World Speedway

ត្រឹម​តែ​នៅ​ទីលាន​ Royal Purple Raceway តែ​ឯង​ គេ​ប៉ាន់​ស្មាន​ថា​មាន​រថយន្ត​ប្រមាណ​ ៤០ ០០០ គ្រឿង​ត្រូវ​បាន​រក្សា​ទុក​នៅ​ទី​នោះ ហើយ​នៅ​ទីលាន​នេះ​ដែរ​ឃើញ​សុទ្ធ​តែ​ជួរ​រថយន្ត​ជា​ច្រើន​ជួរ។ នៅ​ឯ​ Texas World Speedway ក៏​សម្បូរ​ដោយ​ជួរ​រថយន្ត​មើល​ដាច់​កន្ទុយ​ភ្នែក​ដូច​គ្នា។ គេ​ជឿ​ថា​ម្ចាស់​ ទីលាន​ Royal Purple Raceway បាន​ចុះ​កិច្ច​សន្យា​រយៈពេល​ ៦ ខែ​ជា​​នឹង​ក្រុមហ៊ុន​ Copart ដែល​ជា​អ្នក​ជំនាញ​លើ​ការ​ដេញ​ថ្លៃ ដោយ​គេ​នឹង​ពិនិត្យ​រថយន្ត​គ្រប់​គ្រឿង​ទាំង​អស់​ ដើម្បី​សម្រេច​ជោគ​វាសនា​របស់​ពួក​វា៕​​​

Royal Purple Raceway
Royal Purple Raceway
Royal Purple Raceway
Royal Purple Raceway
Royal Purple Raceway

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម