ពិតឬ? រឿងភាគ​ល្បី​ហ្វីលីពីន-កូរ៉េ នឹង​ផលិត​ម្ដងទៀត​ ហើយ​ Mario ជាតួឯក?

  • 2017-09-23 08:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃនេះមានពាក្យចចាមអារ៉ាមច្រើនទាក់ទងនឹងព័ត៌មានដែលលើកឡើងថា ភាពយន្តភាគហ្វីលីពីន-កូរ៉េ មួយ នឹងត្រូវលើកយកមកផលិតជាថ្មីសម្រាប់បញ្ចាំងលើទូរទស្សន៍កូរ៉េមួយ។

ដំណឹងដែលមានការល្បីសុសសាយនៅមួយរយៈចុងក្រោយនេះ បានបង្ហាញថា រឿងដែលត្រូវថតជាថ្មីនៅឆ្នាំ ២០១៨នោះ នឹងដាក់ចំណងជើងថ្មីមួយទៀតខុសពីរឿងដើម "My Korean Jagiya" ដែលសម្ដែងដោយតារាសម្ដែងស្រីហ្វីលីពីន Heart Evangelista និងអតីតសមាជិកក្រុមចម្រៀង U-KISS លោក Alexander Lee។

តារាសម្ដែង​ថៃ Mario Maurer

ដោយឡែក អ្វីដែលកាន់តែរំភើបនោះគឺ តារាប្រុសសង្ហាដ៏ល្បីប្រចាំប្រទេសថៃ Mario Maurer ក៏មានឈ្មោះត្រូវសម្ដែងជាតួឯកប្រុសក្នុងរឿងថ្មីនោះដែរ។ ចំណែកតួឯកស្រីវិញ មិនទាន់មានការបញ្ជាក់ច្បាស់ថា ជាតារាស្រីកូរ៉េរូបណានៅឡើយទេ។

តួឯកស្រីប្រុសរឿង "My Korean Jagiya"

ជាការពិត រឿងដើមដែលមានចំណងជើងថា "My Korean Jagiya" ដែលជាភាពយន្តភាគកូនកាត់ ហ្វីលីពីន និងកូរ៉េនេះ បានធ្វើការចាក់ផ្សាយទាំងក្នុងប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង តាំងពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៧ និងកំពុងបន្តការផ្សាយរហូតមកដល់សព្វថ្ងៃ។

ក្រៅពី តួឯកប្រុសស្រីទាំង ២ (Heart Evangelista និង Alexander Lee) រឿងនេះក៏មានការចូលរួមសម្ដែងពីតារាហ្វីលីពីន និងកូរ៉េដែលមានឈ្មោះបោះសម្លេងជាច្រើនរូបទៀតផងដែរ៕

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ យី សុធារី