រឿង​៦​យ៉ាង​ដែល YG ហាម​មិន​ឲ្យ​ក្រុម Black Pink ធ្វើ​ដាច់​ខាត

  • 2017-09-24 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ចុះ​​កិច្ចសន្យា​ក្លាយ​​ជា​តារា​ចម្រៀង​ប្រចាំ​​ផលិតកម្ម​ YG Entertainment ក្រុម​ចម្រៀង Black Pink ត្រូវ​​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​រឿង​៦យ៉ាង​ កាល​ពី​ពួក​គេ​ចាប់​ផ្ដើម​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ក្រុម​ហ៊ុន​នេះ​មក​ម្ល៉េះ។​ បម្រាម​ទាំង​នោះ​មាន​ដូច​ជា៖

១ ការ​សេព​គ្រឿង​ស្រវឹង​

Black Pink មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សេព​គ្រឿង​ស្រវឹង​ឡើយ​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់ ដោយ​យោង​តាម​ហេតុ​ផល​ជា​ច្រើន​ដូច​ជា ការពារ​សុខភាព​ សុវត្ថិភាព និង​ខ្លាច​ធ្លាយ​ចេញ​នូវ​​រូបភាព​មិន​ល្អ​ផ្សេងៗ។

២ ការ​ជក់​បារី

ការ​ជក់​បារី​នេះ ត្រូវ​បាន​ហាម​ដូច​គ្នា​ ព្រោះ​វា​កត្តា​បង្ក​ឲ្យ​កើត​រោគ​សួត ស្បែក​​ និង​ប៉ះ​ពាល់​ដល់​បំពង់​សំឡេង។

៣ ការ​ចូល​ក្លឹប​កម្សាន្ត​

​​​​​​​​​​​នេះ​ក៏​ជា​ការ​ហាម​ប្រាម​១ក្នុង​ចំណោម​លក្ខណ​ទាំង​អស់ដែរ តែ​ក្រុម​ Black Pink ផ្ទាល់​មិន​មាន​ពេល​វេលា និង​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ចូល​រាំ​សប្បាយ​ក្នុង​ក្លឹប​ទេ ក្នុង​រយៈពេល​ហ្វឹកហាត់​នោះ។

៤ ការ​បើក​បរ

ដើម្បី​សុវត្ថិភាព​ ក្រុម​ចម្រៀង​វ័យ​ក្មេង​មួយ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​បរ​ខ្លួន​ឯង​ឡើយ​ ព្រោះ​គ្រោះ​ថ្នាក់​អាច​កើត​ឡើង​បាន​គ្រប់​ពេលវេលា។

៥ ទំនាក់​ទំនង​ស្នេហា

ទំនាក់​ទំនង​ស្នេហា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​កើត​មាន​ចំពោះ​សមាជិក​ណា​ម្នាក់​ឡើយ។ សូម្បី​តែ​ពេល​​ទទួល​ទាន​អាហារ​របស់​ក្រុម​ហ្វឹក​ហាត់​ស្រី និង​ប្រុស​ក៏​​ត្រូវ​បាន​បំបែក​​ឲ្យ​ដាក់​នៅ​​ពេល​ផ្សេង​គ្នា ដើម្បី​ជៀសវាង​ពី​ឥទ្ធិពល​ នៃ​អារម្មណ៍​ស្នេហា។

៦ ការ​កែ​សម្ផស្ស

ក្នុង​អំឡុង​ពេល​ហ្វឹក​ហាត់ ខាង​ផលិតកម្ម​បាន​សង្កេត​ និង​ហាម​ប្រាម​យ៉ាង​កំហិត​ដើម្បី​កុំ​ឲ្យ​ក្រុម​ចម្រៀង​ស្រី​ថ្មី​នេះ​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខណា