ថៃ​ជាប់​លេខ ៣ ក្នុង​ចំណោម​ប្រទេស​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​វិស័យ​ទេសចរណ៍

  • 2017-09-25 12:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជាណាចក្រ​ថៃ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣​ នៃ​បណ្ដា​ប្រទេស​ដែល​រក​ចំណូល​ច្រើន​បំផុត​ពី​វិស័យ​ទេសចរណ៍ នេះ​បើ​តាម​ស្ថិតិ​ឆ្នាំ ២០១៦-២០១៧ ចេញ​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ។​

តាំង​ពី​ឆ្នាំ ២០១៦​មក ប្រទេស​អាស៊ីអាគ្នេយ៍​ដី​គោក​មួយ​នេះ រក​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​បាន ១,៦៥ ទ្រី​លាន (ពាន់ ពាន់​លាន)​ បាត​ ឬ ៤៩,៩ ប៊ី​លាន​ (ពាន់​លាន)ដុល្លារ។ ជាមួយ​ទិន្នន័យ​នេះ ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ជាប់​លេខ ៣ ក្នុង​ចំណោម​ប្រទេស​ដែល​រក​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​លើ​លោក​ពី​វិស័យ​ទេសចរណ៍។

ចំណែក​ឯ​ប្រទេស​ពីរ​ដែល​ឈរ​លើ​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ថៃ គឺ ប្រទេស​អេស្ប៉ាញ ដែល​រក​បាន​រហូត​ដល់​ទៅ ៦០,៣ ប៊ី​លាន​ (ពាន់​លាន)ដុល្លារ ជាប់​លេខ​២ ខណៈ​សហរដ្ឋ​អាមេរិក​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល ដោយ​រក​បាន​រហូត​ដល់​ទៅ ២០៥,៩​ប៊ី​លាន (ពាន់​លាន)​ដុល្លារ ពី​វិស័យ​មួយ​នេះ។ ដូច​គ្នា​នឹង សហរដ្ឋអាមេរិក អេស្ប៉ាញ និង​ថៃ​ដែរ ប្រទេស​ចិន បារាំង អ៊ីតាលី ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ទឹក​ដី​ហុងកុង និង​អូស្ត្រាលី សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​រក​លុយ​បាន​ច្រើន​បំផុត​ពី​វិស័យ​ទេសចរណ៍។

គួរ​បញ្ជាក់​ផង​ដែរ ថៃ​ក៏​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​បំផុត​លើ​លោក​​ផង​ដែរ ដែល​មាន​ចំនួន​រហូត​ដល់​ ៣២,៦ លាន​នាក់​ ធ្វើ​ឲ្យ​រាជាណាចក្រ​មួយ​នេះ ឈរ​លេខ ៩​ក្នុង​បញ្ជី​មួយ​នេះ៕

ប្រភព៖ Thainews   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី