Xiaomi ​លក់​ស្មាតហ្វូន​បានជាង​ ១​លាន​គ្រឿង​ក្នុង​រយៈពេល​ ២​ ថ្ងៃ​នៅ​ឥណ្ឌា

  • 2017-09-25 12:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន​ Xiaomi ​បាន​លក់​ដាច់​ស្មាតហ្វូន​ជាង​ ១ ​លាន​គ្រឿង​ក្នុង​រយៈ​ពេល​ ៤៨ ​ម៉ោង​ (២ថ្ងៃ) ​​​ក្នុង​អំឡុង​ពិធី​បុណ្យ​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌា​តាម​រយៈ​វិបសាយ​ក្រុមហ៊ុន​ចែកចាយ​ Flipkart ​និង​ Amazon។ បើ​គិត​មើល​ទៅ​ប្រហែល​ជា​លក់​បាន​ ៣០០ ​គ្រឿង​ជា​មធ្យម​ក្នុង​១​នាទី។

យ៉ាងណាមិញ​ Redmi Note 4 ​គឺ​ជា​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​នៅ​ថ្ងៃ​បុណ្យ Big Billion Day Sales ​របស់​ Flipkart ​និង​លើ​វេបសាយ​ Amazon។ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំជាង​គេ​លំដាប់​ទី​ ៥ ​របស់​ពិភពលោក​ Xiaomi ​និយាយ​ថា​ វា​គឺ​ជា​សមិទ្ធផល​​ថ្មី​មួយ​ផ្សេង​ទៀត ដោយ​​​កាល​ពី​​ឆ្នាំ​​មុន​​ក្រុមហ៊ុន​ធ្លាប់​លក់​​ស្មាតហ្វូន​បាន​ជាង​ ១ ​លាន​គ្រឿង​ក្នុង​រយៈពេល​ ១៨ ​ថ្ងៃ៕ ធម៌​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម