Ronaldo គ្រោង​រៀប​ការ​ជាមួយ​នាង Georgina នៅ​ឆ្នាំ​ក្រោយ

  • 2017-09-26 01:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គល​ការ​របស់​ Cristiano Ronaldo ជាមួយ​មិត្ត​ស្រី​បច្ចុប្បន្ន​នាង​ Georgina Rodriguez នឹង​កើត​ឡើង​នៅ​ឆ្នាំ​២០១៨។

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid ធ្លាប់​មាន​មិត្ត​ស្រី​ជា​ច្រើន​នាក់​ និង​ច្រើន​ជាតិ​សាសន៍​ប៉ុន្តែ​រូប​គេ​ទំនង​ជា​មាន​​ភាព​ច្បាស់លាស់​ជាមួយ​តារា​ម៉ូឌែល​ Georgina បន្ទាប់​ពី​នាង​កំពុង​ពពោះ​កូន​ស្រី​ជា​ច្រើន​ខែ​មក​ហើយ។ នេះ​គឺ​ជា​កូន​ទី​៤​របស់​ Ronaldo ប៉ុន្តែ​កូន​៣​នាក់​មុន​សុទ្ធតែ​បង្កើត​ដោយ​ប្រើ​វិធី​ពពោះ​ជំនួស។

យោង​តាម​ប្រភព​ពី Marca តារា​ឆ្នើម​វ័យ​៣២​ឆ្នាំ​បាន​ផ្ដល់​កាដូ​ជា​ចិញ្ចៀន​ពេជ្រ​៥​ការ៉ាត់​ថ្លៃ​២៦៥០០០​អឺរ៉ូ​សម្រាប់​មិត្ត​ស្រី​មុន​​មង្គល​ការ​របស់​ពួកគេ​កើតឡើង​ដែល​តាម​ការ​ប៉ាន់ស្មាន​អាច​នឹង​ធ្វើ​នៅ​អំឡុង​ខែ​សីហា​ឆ្នាំ​ក្រោយ​នេះ​តែម្ដង៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី