ប្រយ័ត្ន​ទិញ iPhone 8/ 8 Plus​ ​ពី​ទីផ្សារ​អាមេរិក​ មាន​បញ្ហា​លាន់​សំឡេង​រំខាន

  • 2017-09-26 03:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​វេបសាយ​ព័ត៌មាន​ផលិតផល​ ​Apple​ ​ដ៏​ធំ​មួយ​ឈ្មោះ​ ​MacRumors​ ​​ឲ្យ​ដឹង​ថា​ ​អ្នក​ប្រើប្រាស់​ ​iPhone 8​​​និង​ ​8 Plus​ ​មួយ​ចំនួន​ធំ​កំពុង​ប្រឈម​បញ្ហា​ពិបាក​ក្នុង​ការ​សន្ទនា​ដោយ​ស្មាតហ្វូន​នេះ​ ​ព្រោះ​មាន​សំឡេង​រំខាន​​ទាំង​ពេល​ហៅ​ចេញ​ ​និង​ទទួល​ចូល។

ចំពោះ​ ​iPhone 8​ ​និង​ ​8 Plus​ ​ដែល​មាន​បញ្ហា​នេះ​​ ​គឺ​ជា​ផលិត​ផល​សម្រាប់​ចរាចរ​លើ​ទីផ្សារ​ប្រទេស​អូស្ត្រាលី​ ​អាមេរិក​ ​និង​ ​អឺរ៉ុប​ ​ខណៈ​ផលិតផល​សម្រាប់​ទីផ្សារ​អាស៊ី​ហាក់​មិន​ទាន់​មាន​ប្រភព​ណា​លើក​ឡើង​ពី​ករណី​នេះ​ទេ។

ដោយ​ឡែក​ ​បញ្ហា​លាន់​សំឡេង​រំខាន​ពេល​ហៅ​ចេញ​ ​និង​ទទួល​ចូល​ ​របស់​ ​iPhone 8​ ​និង​ ​8 Plus​ ​នៅ​ពេល​នេះ​ ​គឺ​លាន់​ពេល​ប្រើ​ផ្ទាល់​ជា​មួយ​រន្ធ​បំពង​សំឡេង​ក្បែរ​កាមេរ៉ា​មុខ​របស់​វា​ ​ខណៈ​ពេល​ប្រើប្រាស់​ជា​មួយ​កាស​ ​ហាក់​មិន​មាន​បញ្ហា​នោះ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី