កាបូប​ក្បាលពោះ Dadbag កំពុងទទួល​ការចាប់អារម្មណ៍​ខ្លាំង​លើអនឡាញ

  • 2017-09-26 06:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​កាបូប​ក្បាល​ពោះ Dadbag ​កំពុង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ស្ទើរ​ជុំវិញ​ពិភព​លោក​ចាប់​អារម្មណ៍ ដោយ​សារ​តែ​រូប​រាង​របស់​វា​ប្លែក​ខុស​គេ គឺ​ដូច​ទៅ​នឹង​ក្បាល​ពោះ​មនុស្ស​ធាត់។

កាបូប​នេះ​ប្រើ​សម្រាប់​ដាក់​របស់​របរ​តូច​ៗ និង​ភេសជ្ជៈ​ចង​ភ្ជាប់​នឹង​ចង្កេះ​ដោយ​មិន​បាច់​ស្ពាយ​ចំហៀង ឬ​ពី​ក្រោយ។ កាបូប​ Dadbag មាន​​ចំនួន ៦​ប្រភេទ​ សម្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រើស​រើស​ទៅ​​តាម​ស្បែក​ក្បាល​ពោះ​មាន​ពណ៌​ស លឿង ប្រផេះ មាន​រោម អត់​រោម និង​បែប​ផ្នត់​ក្បាល​ពោះ​ជា​ដើម។

​អ្នក​ច្នៃ​កាបូប​នេះ​លោក Albert Pukies នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​អះអាង​ថា លោក​ទើប​បញ្ចេញ​ឲ្យ​ឃើញ​ប៉ុណ្ណោះ មិន​ទាន់​ដាក់​លក់​​លើ​ទីផ្សារ​នៅ​ឡើយ​ទេ ហើយ​លោក​​ក៏​កំពុង​ស្វែង​រក​ដៃគូ​សហការ​ផលិត​ទ្រង់ទ្រាយ​ធំ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​ដែរ៕

ចុចអាន៖

ប្រភព៖ Odditycentral   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី