តារា​កំពូល​សម្រែក​ប្រចាំ​ផលិតកម្ម​ SM ទាំង ១០ មាន​សំឡេងមិន​​​ធម្មតា!

  • 2017-09-26 09:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លាយ​ខ្លួន​ជា​ផលិតកម្ម​ដ៏​ធំ​ និង​មាន​មាន​អំណាច​មួយ​ឈរ​ជើង​យ៉ាង​អង់អាច​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​ ប្រាកដ​ណាស់​ដែល​ថា​ផលិតកម្ម​ SM ពិតជា​សម្បូរ​ទៅ​ដោយ​តារា​ប្រុស​ស្រី​មាន​ទេពកោសល្យ​ពេញ​ខ្លួន។

ក្នុង​ចំណោម​តារា​ទាំង​នោះ​ Sabay សូម​លើក​យក​តែ​១០​រូប​ប៉ុណ្ណោះ​ដែល​មាន​ទឹកដម​សំឡេងយ៉ាង​ក្រអួន​ និង​អាច​ស្រែក​បាន​ខ្ពស់​មិន​ធម្មតា។ ដោយសារ​សមត្ថភាព​ច្រៀង​ល្អ​បែប​នេះ​ ទើប​ពួកគេ​ទាំង​ ១០​បាន​ក្លាយ​ជា​តារា​ចម្រៀង​សំខាន់​ប្រចាំ​ក្រុម​របស់​ពួកគេ​រៀងៗ​ខ្លួន ជាពិសេស​ក៏​តែង​មាន​វត្តមាន​ជា​រឿយៗ​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​ក្នុង​ភាពយន្ត​ជា​ច្រើន​ផង​ដែរ។

អ្នក​ទាំង​ ១០​រួម​មាន៖ Wendy (Red Velvet), Jong Hyun (SHINee), Tae Yeon (SNSD), Kyuhyun (Super Junior), Ryeowook (Super Junior), Yesung (Super Junior), Luna (f(x)), D.O (EXO), Baekhyun (EXO) និង​ Chen (EXO)៕

ស្ដាប់កម្សាន្តបទ​ចម្រៀង​របស់​តារាទាំង ១០ ដូចខាងក្រោម៖

ចុចអាន៖ ព័ត៌មាន​តារា K-Pop ផ្សេងៗទៀត

អត្ថបទ៖ យី សុធារី