ពិត​ទេ​ដែល iPhone 8 សំឡេង​ Speaker លឺ​ខ្លាំង​ជាង iPhone 7?

  • 2017-09-26 22:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ប្រាប់​ទៅ​កាន់​ពិភពលោក​ថា iPhone 8 មាន​សំឡេង Speaker លឺ​​ខ្លាំង​ជាង iPhone 7 ដល់​ទៅ​ ២៥ ភាគរយ។ ថ្ងៃ​នេះ ក្រុម​ការងារ iClarified បាន​សាកល្បង​យក​ iPhone ទាំង ២ ម៉ូដែល​មក​ប្រៀបធៀប​គ្នា។

ដោយ​ដាក់​ឧបករណ៍​វាស់​កម្រិត​សំឡេង​នៅ​ជាប់​ខាង​ក្រោម​រន្ធ​សាក​ថ្ម Lightning ហើយ​សាកល្បង​តេស្ត​ ២ របៀប​រួម​មាន​ការ​ដាក់ iPhone បញ្ឈរ​និង​ផ្តេក ដោយ​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញ ថា​ពិត​ជា​មិន​ខុស​ពី​ការ​លើក​ឡើង​របស់ Apple នោះ​ឡើយ។ សូម​បញ្ជាក់​កម្រិត​សំឡេង​ខ្ពស់​ជាង​គ្នា ១០ dBA ស្មើ​នឹង​ខុស​គ្នា ១ ទ្វេ​ជា ២។​

​ទស្សនា​វីដេអូ​ខាង​ក្រោម

https://www.youtube.com/watch?v=dn5Q5xB7XnU&feature=youtu.be

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា