មិនធម្មតា! កូនខ្មែរបង្កើត MLab បានជ្រើសរើសឲ្យចូលរួមលើឆាកអន្តរជាតិ
- 2017-09-26 11:11:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! កូនខ្មែរបង្កើត MLab បានជ្រើសរើសឲ្យចូលរួមលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអប់រំ ដែលបានបង្កើតឡើងដោយនិស្សិតសាកលវិទ្យាល័យហ្សាម៉ាន់ ត្រូវបានជ្រើសរើសដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីចូលរួមកម្មវិធី StartUp@ASEAN ដែលរៀបចំដោយ Infocomm Media Development របស់រដ្ឋាភិបាលសិង្ហបុរី។
mLab Cambodia គឺជាក្រុមហ៊ុនមួយ ដែលបង្កើតនូវគំនិតបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រព័ន្ធកិច្ចការផ្សេងៗនៅក្នុងសង្គមជាពិសេសលើវិស័យអប់រំនិងហិរញ្ញវត្ថុ ។ ក្រុមនិស្សិតខាងលើបានបង្កើតកម្មវិធីអប់រំលើទូរស័ព្ទជាច្រើនសម្រាប់សិស្សានុសិស្សកម្ពុជាទាំងអស់ ក្នុងគោលដៅជួយជម្រុញពួកគេឲ្យមានភាពងាយស្រួលក្នុងការសិក្សា។
នៅដើមឆ្នាំនេះ ក្រុមហ៊ុន mLab Cambodia ក៏ត្រូវបានជ្រើសរើសជាក្រុមហ៊ុនលេចធ្លោមួយផងដែរប្រចាំកម្ពុជា ដើម្បីបង្ហាញក្នុងសន្និសីទ RISE ដែលជាសន្និសីទបច្ចេកវិទ្យាដ៏ធំមួយនៅប្រចាំតំបន់អាស៊ី ដែលប្រព្រឹត្តិទៅនៅទីក្រុងហុងកុង។ នៅក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមនិស្សិតខាងលើនេះត្រូវបានគេអញ្ជើញឱ្យបញ្ចេញគំនិតរបស់ពួកគេទៅកាន់វិនិយោគិន ព្រមទាំងទទួលបានការផ្តល់យោបល់ពីអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាមកពីក្រុមហ៊ុនអន្តរជាតិធំ ៗ ជាច្រើនដូចជាក្រុមហ៊ុន Google Facebook និង Amazon ។
MLab Cambodia ក៏ជាក្រុមហ៊ុនមួយ ដែលស្ថិតនៅក្រោមការបណ្តុះបណ្តាលរបស់ MIS Lab ដែលត្រូវបានបង្កើតឡើង ក្នុងគោលដៅជម្រុញភាពជាសហគ្រិនទៅកាន់និស្សិតនៃសាកលវិទ្យាល័យហ្សាម៉ាន់៕