ទីបំផុត! គំរូតាក់ស៊ីលើអាកាសនៅឌូបៃ សាកល្បងបានដោយជោគជ័យ
- 2017-09-26 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! គំរូតាក់ស៊ីលើអាកាសនៅឌូបៃ សាកល្បងបានដោយជោគជ័យ
ចន្លោះមិនឃើញ
គំរូតាក់ស៊ីហោះស្វ័យប្រវត្តិ Volocopter បានសំកាំងលើអាកាសដោយជោគជ័យក្រោយសាកល្បងហោះក្នុងក្រុងឌូប៊ៃប្រទេសអារ៉ាប់រួមកាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមក្រុមអជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់ឌូប៊ៃ RTA។
ថ្វីបើស្ថិតក្នុងជំហានគំរូសាកល្បងតែតាក់ស៊ីអាកាសកៅអីពីរ Volocopter មានមុខងារសុវត្ថិភាពដូចជាឆ័ត្រយោងសង្គ្រោះបន្ទាន់ និងប្រព័ន្ធសាកថ្មទាំង៩ដ៏ខ្លាំងរបស់វា។
ក្រុមហ៊ុនអាជីវកម្មទើបបង្កើត (start up) របស់អាល្លឺម៉ង់ Volocopter ជាអ្នកផលិតគំរូដើមនេះ ឡើងក្រោយជំនួយមូលនិធិពីបណ្តាក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុកមួយចំនួន ។ ដោយធ្វើដំណើរបាន ៣០ នាទីក្នុងល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុង១ម៉ោង Volocopter នឹងក្លាយជាតាក់ស៊ីហោះស្វ័យប្រវត្តិដំបូងគេក្នុងលោក។
RTA រំពឹងថា រថយន្តតាក់ស៊ីហោះនេះនឹងត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលមានស្រាប់របស់ទីក្រុងរួមមានប្រព័ន្ធរថភ្លើងក្រោមដី និងឡានក្រុង ។ រីឯអ្នកដំណើរនឹងអាចកក់ការធ្វើដំណើរតាមតាក់ស៊ីអាកាស Volocopter ដោយប្រើកម្មវិធីក្នុងស្មាតហ្វូនយ៉ាងងាយស្រួលបំផុត៕
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖