ទីបំផុត ជញ្ជាំងព្រំដែន​របស់ ដូណាល់ ត្រាំ ចាប់ផ្ដើម​សាង​សង់មែន​ទែនហើយ

  • 2017-09-27 00:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​សហព័ន្ធ​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ក្រុម​ហ៊ុន​ម៉ៅការ​សំណង់​បាន​ចាប់​ផ្ដើម​ការដ្ឋាន​សាងសង់​ជញ្ជាំង​ព្រំដែន​​អាមេរិក​​ជាមួយ​​ម៉ិកស៊ីកូ​ហើយ តាម​សំណើ​របស់​លោក​​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដែល​​បាន​សន្យា​​មុន​ពេល​បោះ​ឆ្នោត។

ការដ្ឋាន​ដំបូង​គេ​សង់​ទៅ​ទី​ក្រុង​សាន់ឌឺហ្គូ រដ្ឋ​កាលីហ្វញ៉ា គឺ​ក្រោយ​កាល​កំណត់​រយៈពេល ៣​ខែ​ ដោយ​សារ​តែ​ក្រុមហ៊ុន​មិន​ឈ្នះ​ការ​ម៉ៅការ តវ៉ា។ សំណង់​នេះ​នឹង​ចំណាយ​រយៈពេល ៣០​ថ្ងៃ។ នេះ​​បើ​តាម​ភ្នាក់ងារ​ការ​ពារ​ព្រំដែន និង​គយ។

ទោះ​យ៉ាង​ណា ភ្នាក់ងារ​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការ​តវ៉ា​ដ៏​ធំ ហើយ​ការ​ចាប់​ផ្ដើម​សំណង់​ស្ថិត​នៅ​ការ​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ផង​ដែរ។ ចំពោះ​ការ​រចនា​ជញ្ជាំង​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ដឹង​ត្រឹម​តែ​ជញ្ជាំង​គំរូ​នេះ​នឹង​មាន​កម្ពស់​ដល់ ៩​ម៉ែត្រ និង​ប្រវែង ៩​ម៉ែត្រ ស្ថិត​នៅ ៨​ទីតាំង។ តាម​រយៈ​ឯកសារ​ដេញ​ថ្លៃ​រៀប​រាប់​ថា ​ជញ្ជាំង​គំរូ ៤​កន្លែង​ សង់​ពី​ស៊ីម៉ង់​រឹង និង​​៤​កន្លែង​ទៀត​ សង់​ពី​សម្ភារៈ​ផ្សេង​ៗ។

ចំណែក​គណបក្ស​ប្រជាធិបតី​ដែល​ជា​គណបក្ស​ប្រឆាំង​របស់​លោក​ស្រី​គ្លីនតុន ​បាន​ជំទាស់​សំណើ​ទឹក​ប្រាក់​​​របស់​ដូណាល់ ត្រាំ ចំនួន ១,៦​ពាន់​លាន​ដុល្លារ ដើម្បី​ជំនួស​របង​ព្រំ​ដែន​​ចាស់​នៅ​ទីក្រុង​សាន់​ឌើហ្គូ ប្រវែង ២២​គីឡូម៉ែត្រ និង​នៅ​តំបន់​​ Rio Grande រដ្ឋ​តិច​សាស់​ ៩៦​គីឡូម៉ែត្រ​ ដែល​ជា​ច្រក​ចេញ​ចូល​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ដ៏​មមាញឹក​បំផុត​ផង​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី