Ronaldo ស៊ុត២គ្រាប់ជួយ Real រកឃើញជ័យជម្នះដំបូងនៅដី Dortmund
- 2017-09-27 01:37:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ស៊ុត២គ្រាប់ជួយ Real រកឃើញជ័យជម្នះដំបូងនៅដី Dortmund
ចន្លោះមិនឃើញ
Real Madrid បានរកឃើញជ័យជម្នះលើកដំបូងនៅទឹកដី Signal Iduna Park ក្រោយយកឈ្នះ Dortmund ៣-១ ក្នុងការប្រកួត UEFA Champions League វគ្គចែកពូល។
កំណត់ត្រាកន្លងមករបស់ក្រុមរហស្សនាមថាស្ដេច.សនៅដី Dortmund គឺស្មើ៣ ចាញ់៣ និងឈ្នះ០។ ប្រកួតយប់មិញនេះ Real មានឱកាសយកឈ្នះនៅវគ្គទីមួយ ១-០ រកគ្រាប់បានដោយ Gareth Bale នៅនាទី ១៨។
នៅវគ្គទីពីរក្រុមលោក Zidane នៅតែបន្តវាយសម្រុកហើយ Ronaldo រកបានគ្រាប់ទីពីរឲ្យក្រុមនៅនាទី៥០ជាការបញ្ជូនបាល់របស់ Gareth Bale។ យ៉ាងណាមិញនាទី៥៤ តារាឆ្នើមរបស់ក្រុមម្ចាស់ផ្ទះគឺខ្សែប្រយុទ្ធ Aubameyang សងបានមួយគ្រាប់វិញ មុនពេលដែល Ronaldo បន្ថែមគ្រាប់ទីបីនៅនាទី ៧៩៕