ភ្ញាក់ផ្អើល​ពេល​ដាក់​ iPhone 8 និង Galaxy S8 ចូល​ម៉ាស៊ីន​ក្រឡុក​

  • 2017-09-27 02:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ YouTube ឈ្មោះ​ Tech Rax ដែល​ល្បី​ខាង​ការ​ធ្វើ​ទុក្ខ​ទោម្នេញ​ទូរសព្ទ​ស៊េរី​ថ្មី​ បាន​បញ្ចេញ​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​​ទាក់​ទង​នឹង​ iPhone 8 និង Galaxy S8។

នៅ​ក្នុង​វីដេអូ​គេ​បាន​យក​ iPhone 8 និង Galaxy S8 ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​ម្ដង​មួយៗ​ ដោយ​​ iPhone 8ដាក់​ចូល​ដំបូង​គេ។ ក្រោយ​ចុច​ប៊ូតុង​ក្រឡុក​បាន​ពីរ​​ទៅ​បី​ដង​ iPhone 8 ប្រែ​ជា​ខ្ទេច​បែក​ខ្លួន​ទៅ​ជា​បំណែក​តូចៗ​ ដូច​គេ​ក្រឡុក​ផ្លែ​ឈើ​អ៊ីចឹង។ បន្ទាប់​មក​ដល់​វេន​ Galaxy S8 ពេល​ក្រឡុក​ច្រើន​លើក​ច្រើន​សារ​ហើយ​ ទូរសព្ទ​នេះ​មិន​ទៅ​ណា​ឡើយ​ ពោល​នៅ​អាច​រក្សា​ទ្រង់ទ្រាយ​ដើម​បាន​ គ្រាន់​តែ​ប្រើ​ការ​លែង​កើត។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖ ​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម