បាល់​ប៉ះ​ដៃ Romos​ យប់មិញ អ្នក​វិភាគ​ថា គ្មាន​ចេតនា

  • 2017-09-27 02:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ចម្រូងចម្រាស​​ក្នុង​ការ​ប្រកួត​រវាង Borussia Dortmund និង Real Madrid  បាន​កើត​ឡើង​នៅ​នាទី​ទី​១៤ ពេល​ដែល​ ដៃ​របស់ Sergio Ramos បាន​ប៉ះ​បាល់​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់​ ប៉ុន្តែ​តាម​អ្នក​វិភាគ​និយាយ​ថា វា​ជា​រឿង​​អ​ចេតនា។

ក្រោយ​បាល់​ប៉ះដៃ​ប្រធាន​ក្រុម​ Madrid​ រូប​នេះ លោក​អាជ្ញាកណ្ដាល Bjorn Kuipers បាន​បដិសេធ​ផ្ដល់​បាល់​ប៉េណាល់ទី​ទោះ​កីឡាករ​របស់ Dortmund ​ប្រឹង​តវ៉ា​ក៏​ដោយ។ យោង​តាម​អ្នក​វិភាគ​របស់​​វិទ្យុ​អេស្ប៉ាញ Radio MARCA បាន​និយាយ​ថា៖ "ការ​ប៉ះ​បាល់​នេះ​គឺ​អចេតនា​។ បាល់​ដំបូង​ហោះ​ទៅ​ប៉ះ​ជើង Ramos បន្ទាប់​មក​ក៏​លោត​ទៅ​បះ​ដៃ​បន្ត។ ការ​សម្រេច​មិន​ឲ្យ​ប៉េណាល់ទី​របស់​អាជ្ញាកណ្ដាល​ហូឡង់​គឺ​ត្រឹមត្រូវ"។

ដូចគ្នា ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ក៏​​និយាយ​ពី​ចំណុច​​នេះ​ដូច​គ្នា ថា​ វា​ជា​រឿង​អចេតនា។ តែ​បើ​មើល​តាម​វីដេអូ​ជាក់ស្ដែង​ម្ដង​ហើយ​ម្ដង​ទៀត បាល់​នោះ​មិនបាន​ប៉ះជើង​របស់ Ramos ទេ គឺ​វា​ប៉ះ​ដៃ​របស់​អ្នក​ចាំ​ទៅ Navas រួច​ក៏​ហោះ​ទៅ​ចំ​ដៃ​របស់​ខ្សែ​ការពារ​​រូប​នេះ​តែ​ម្ដង៕ ​​

ទស្សនាវីដេអូ​ទាំងអស់គ្នា

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ