សម្រស់​តារា​ប្រុស​ស្រី​កូរ៉េ​១១រូប ពេល​ភ្ញាក់​ពី​ដេក យ៉ាង​ម៉េច​ដែរ?

  • 2017-09-27 04:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ពេល​ភ្ញាក់​ពី​ដំណេករាង​កាយ​របស់​មនុស្ស​ម្នាក់ៗ​ច្បាស់​ជា​សូវ​មាន​កម្លាំង​កំហែង និង​ទឹក​មុខ​ស្រស់ស្រាយ​នោះ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ​តារា​មួយ​ចំនួន​នៅ​តែ​អាច​រក្សា​ភាព​ស្រស់​ស្អាត ទោះ​បី​ជា​ពួកគេ​ភ្ញាក់​ពី​គេង​ក្តី។

ខាង​ក្រោម​នេះ​គឺ​ជា​ទឹក​មុខ និង​រូប​សម្រស់​របស់​តារា​ប្រុស​ស្រី​កូរ៉េ​ចំនួន​១១​នាក់ ពេល​​ភ្ញាក់​ពីគេង តើ​សម្រស់​ពួកគេនៅ​តែ​នៅ​ស្រស់​ស្អាត ឬ​យ៉ាង​ណា? តោះ! ទៅ​ទស្សនា​រូបភាព​ទាំង​អស់​គ្នា៖

១.Song Hye Kyo

ទោះ​ជា​ទើប​ភ្ញាក់​ពី​គេង​ក្តី តែ​សម្រស់ និង​ផ្ទៃ​មុខ​របស់​តារា​ស្រី​ជួរ​មុខ​នេះ​នៅ​តែ​ស្រស់​ស្អាត។

២.Yoona

មើល​សម្រស់​របស់​សមាជិក SNSD ពេល​ភ្ញាក់​ពី​គេង ទើប​ដឹង​ថា ហេតុអ្វី​ជា​ទស្សនិក​ជន​ចាត់​ទុក​នាង​គឺ​ជា​កំពូល​តារា Kpop ម្នាក់​ដែល​មាន​សម្រស់​ស្អាត​ជា​ច្រើន​ឆ្នាំ។

៣.Suzy

ពិត​ជា​ស្រស់​ស្អាត និង​គួ​រឲ្យ​ស្រលាញ់​ខ្លាំង​ណាស់​ពេល​នាង​ភ្ញាក់​ពី​គេង។ សម្រស់ និង​ស្បែក​ដ៏​ស​ខ្ចីរបស់​ Suzy គឺ​ជា​ក្តី​ប៉ង​ប្រាថ្នា​របស់​ស្រ្តី​គ្រប់​រូប។

៤.Jiyeon

រូបភាព​របស់​សមាជិក T-ara មើល​ទៅ​ប្លែក​ខុស​ពី​ធម្មតា។

៥.Sunhwa

ប្រៀប​ធៀប​សម្រស់​របស់​តារា​ស្រី​រូប​នេះ​ពេល​នៅ​លើ​កម្រាល​ព្រំ​ក្រហម និង​ភ្ញាក់​ពី​គេង គឺ​មិន​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​ទេ។

៦.Soyu

មិន​បាច់​និយាយ​ទេ សម្រស់ Soyu ពេល​ភ្ញាក់​ពី​គេង និង​ធម្មតា គឺ​ខុស​គ្នា​ដាច់​តែ​ម្តង មើល​សឹង​តែ​មិន​ស្គាល់។

៧.Jimin

ដោយ​ការងារ​មមាញឹក​ខ្លាំង​ធ្វើ​ឲ្យ​តារា​កូរ៉េ​មួយ​ចំនួន​គេង​បាន​តិច ដូច្នេះ​ហើយ​ពួក​គេ​ហត់ អស់​កម្លាំង ឯ​រូប​សម្រស់​ក៏​ធ្លាក់​ចុះទៅ​តាម​ហ្នឹង​ដែរ តួ​យ៉ាង​ដូច​ជា Jimin ជាដើម។

៨.Hani

នេះ​ជា​សម្រស់​របស់ Hani ពេល​ក្រោក​ពី​ដំណេក យ៉ាង​ម៉េច​ដែរ?

៩.Seo Kang Joon

តារា​ប្រុសរូប​នេះ​មិន​ភ័យ​រឿង​គេ​ថត​រូបភាព​ពេល​គេង​នោះ​ទេ ព្រោះ​ថា​ទោះ​ជា​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ រូប​គេ​មើល​ទៅ​នៅ​តែ​សង្ហា។

១០.Chanyeol

ផ្ទៃ​មុខ​សមាជិក​ក្រុម EXO រូប​នេះ​ឡើង​ហើម​ពេល​ភ្ញាក់​ពី​គេង តែ​មិន​ថ្វី​ទេ​មើល​ទៅ​នៅតែ​សង្ហា។

១១.V

សមាជិក BTS ឯណេះ​វិញ​មើល​ទៅ​មុខ​ពេល​ភ្ញាក់​ពី​គេង ដូច​អ្នក​ជិត​ខាង​របស់​គេអ៊ីចឹង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ដេត ធន្នី