Ramos “បាល់​ប៉ះ​ដៃ​របស់​ខ្ញុំ​មិន​សម​ប៉េណាល់ទី​ទេ"​

  • 2017-09-27 04:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos អះអាង​ថា​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ដែល​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​ក្នុង​ប្រកួត​ដែល​ Real ឈ្នះ​ Dortmund ៣-១ ​គឺ​ពិត​ជា​ត្រឹមត្រូវ។

ការ​ប្រកួត​យប់​មិញ​នៅ​ពេល​លទ្ធផល​ ០-០ ក្រុម​ Dortmund មាន​ឱកាស​ស៊ុត​មួយ​បាល់​ហើយ​អ្នក​ចាំ​ទី​ Navas បាន​ទះ​បាល់​ចេញ​លោត​ទៅ​ត្រូវ​ដៃ​របស់​ Ramos ប៉ុន្តែ​អាជ្ញាកណ្ដាល​សញ្ជាតិ​ហូឡង់​ Björn Kuipers មិន​បាន​ផ្ដល់​បាល់​ពិន័យ​អ្វី​ទេ។

ប្រធាន​ក្រុម​ Real Madrid បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ បាល់​នោះ​គឺ​វា​លឿន​ហើយ​ខ្ទាត​ពី​ដៃ​អ្នក​ចាំទី​មក​ប៉ះ​ដៃ​ខ្ញុំ​។ ខ្ញុំ​ពិតជា​គ្មាន​បំណង​យក​ដៃ​ទៅ​ប៉ះ​បាល់​ដូច្នេះ​វា​មិន​សក្ដិសម​នឹង​ពិន័យ​បាល់​ប៉ណាល់​ទី​ឡើយ"៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត