កុំ​ភ្លេច​កាន់ CV ទៅ​កោះពេជ្រ ការងារ​២​ម៉ឺន​កន្លែង​កំពុង​រង់​ចាំ​និស្សិត​គ្រប់​ជំនាញ

  • 2017-09-27 05:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសការងារប្រមាណ ២ម៉ឺនកន្លែង នឹងផ្តល់ជូននៅក្នុង ពិព័រណ៍ការងារ និងផលិតភាពជាតិ លើកទី៧ នៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៧នេះខាងមុខនេះ ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ​២​ម៉ឺន​មុខតំណែង សម្រាប់​យុវជន សិស្ស/និស្សិត និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ធំៗ​រហូត​ជាង​១២០ ឯ​ណោះ។ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​លើក​ទី​៧ រៀបចំ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី២៧ និង​២៨ ខែ​តុលា ឆ្នាំ​២០១៧ នៅ​សាល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។

ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយនេះ រៀបចំ​ឡើង​ដោយ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)៕

អត្ថបទ៖ វឌ្ឍនៈ