ជើង​ឯក​ E-Sports ថ្នាក់​ជាតិ​ចាប់​ផ្តើម​​ប្រកួត​​ចុង​សប្តាហ៍​នេះ​

  • 2017-09-27 06:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ចាប់​​ផ្តើម​ប្រកួត​តំបន់​ទី​១​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​ដើម្បី​រក​​ក្រុម​ខ្លាំង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។

តំបន់​ទី​១​​នេះ​​មាន​ខេត្ត​​កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​​ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​​-​អាទិត្យ​ ទី​២៩-៣០​ខែ​កញ្ញា​ ឆ្នាំ​២០១៧។ នៅ​តំបន់​ដែល​ប្រជុំ​ដោយ​ខេត្ត​ទាំង​​៥​នេះ​នឹង​ស្វែង​រក​ជយលាភី​ចំនួន​()​ក្រុម​ដើម្បី​ធ្វើ​ដំណើរ​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

សម្រាប់​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​ឆ្នាំ​នេះ​មាន​​មាន​៣​គឺ​វិញ្ញាសា​ AK2 (Bomb Mode), វិញ្ញាសា Dota 2 (Captain Mode) និង​វិញ្ញាសា Dota 2 (Captain Mode)។

ប្រាក់​​រង្វាន់​​​​ប្រចាំ​តំបន់​

វិញ្ញាសា AK2 (Bomb Mode)

  • លេខ​១ ទទួល​បាន​ ១,០០០$ + ២០,០០០ Sabay gold
  • លេខ​២ ទទួល​បាន​ ៥០០$ + ២០,០០០ Sabay gold

វិញ្ញាសា​ AK2 (Holy Region 2)

  • ជើងឯក ទទួល​បាន ១០,០០០ Sabay gold

វិញ្ញាសា Dota 2 (Captain Mode)

  • ជើងឯក ទទួល​បាន ១០,០០០ Sabay gold

ប្រាក់​រង្វាន់​សម្រាប់​ជើង​ឯក​ប្រចាំ​ប្រទេស​

វិញ្ញាសា AK2 (Bomb Mode)

  • ជើង​ឯក​ទទួល​បាន​ ២០០០$ + ៤០,០០០ Sabay gold
  • ជើង​ឯក​រង​ទទួល​បាន​ ១០០០$+ ៤០,០០០ Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ ៤0,០០០​ Sabay gold

វិញ្ញាសា AK2 (Holy Region 2)

  • ជើង​ឯកទទួល​បាន​ ១០០០$+១០,០០០ Sabay Gold
  • ជើង​ឯក​រង​ទទួល​បាន ៥០០$+១០,០០០ Sabay gold

វិញ្ញាសា​ Dota 2 (Captain Mode)

  • ជើង​ឯកទទួល​បាន​ ១០០០$+១០,០០០ Sabay Gold
  • ជើង​ឯក​រងទទួល​បាន ៥០០$+១០,០០០ Sabay gold

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ប្រទេស​នឹង​ធ្វើ​នៅ​រាជធានី​​ភ្នំពេញ​ ប៉ុន្តែ​​​កាលបរិច្ឆេទ​​នឹង​ប្រកាស​នៅ​ពេល​ក្រោយ។ ក្រុម​ដែល​ទទួល​បាន​​ជ័យជំនះ​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើ​ដំណើរ​ ស្នាក់​នៅ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ភ្នំពេញ។

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew ៕

មើល​កម្មវិធី​ប្រកួត​តាម​តំបន់​ផ្សេង​ៗ​ទៀត​ សូម​ចុច៖ 2017 National E-Sports Championship

ព័ត៌មាន​កីឡា​អេឡិចត្រូនិក​ជា​ច្រើន​ទៀត សូម​ចុច៖ កីឡា E-Sports​

អត្ថបទ៖ ជាន ចាន់រ៉ា