ធឿន សារ៉ាក់ ចេញបទនិពន្ធថ្មី ចាក់ដោតអារម្មណ៍អ្នកស្រលាញ់គេស្មោះតែម្ខាង(វីដេអូ)
- 2017-09-27 07:21:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធឿន សារ៉ាក់ ចេញបទនិពន្ធថ្មី ចាក់ដោតអារម្មណ៍អ្នកស្រលាញ់គេស្មោះតែម្ខាង(វីដេអូ)
ចន្លោះមិនឃើញ
យប់មិញនេះតារាចម្រៀង ធឿន សារ៉ាក់ បានចេញបទបង្កើតថ្មី (Original song) "ស្អប់អតីត”។ បទនេះច្រៀង និងនិពន្ធទំនុកច្រៀងដោយរូបលោកផ្ទាល់តែម្តង ចំណែកអត្ថន័យវិញត្រូវនឹងអ្នកដែលតាមស្មោះស្នេហាតែម្នាក់ឯង។
ទើបតែចេញពីយប់មិញនេះទេ តែបទនេះមានអ្នកគាំទ្រគួរសម និងបានសរសើរថាបទនេះពីរោះ មានអត្ថន័យ។ បើតាមម្ចាស់បទ "ខ្ញុំស្រលាញ់ខ្មែរ" បានបញ្ជាក់ បើសិនជាបទនេះមានអ្នកគាំទ្រច្រើន នោះលោកនឹងចេញ MV ក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើអារម្មណ៍មហាជន។
អ្នកចម្រៀងដែលមានដើមកំណើតនៅខេត្តព្រែវែងរូបនេះចូលសិល្បៈនៅឆ្នាំ២០១៥ ក្នុងផលិតកម្ម Galaxy តាមរយៈម្ចាស់ផលិតកម្មនេះផ្ទាល់តែម្ដង។ បន្ទាប់ចាកចេញពីផលិតកម្ម លោកផលិត Original Song មានប្រមាណ៥ទៅ៦បទ តែបទដែលទទួលបានការគាំទ្រច្រើនជាងគេគឺបទ "ខ្ញុំស្រលាញ់ខ្មែរ” "លប់ស្នេហ៍ក្បត់ពីបេះដូងស្មោះ ” ហើយបទក្រោយនេះ គឺបទ "ស្អប់អតីត”។