ត្រូវប៉ាន់បាត់! អ្នករៀបការរដូវកាលនេះមាន ៣០ក្រុមហ៊ុនរួមគ្នាបញ្ចុះតម្លៃឲ្យទៀត
- 2017-09-27 08:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវប៉ាន់បាត់! អ្នករៀបការរដូវកាលនេះមាន ៣០ក្រុមហ៊ុនរួមគ្នាបញ្ចុះតម្លៃឲ្យទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្តល់សេវាកម្មថតរូប Pre-wedding ថតរូបអាពាហ៍ពិពាហ៍ សម្អាងការ ច្នៃម៉ូដ ធៀបការ និង កាដូអាពាហ៍ពិពាហ៍ សរុប៣០ក្រុមហ៊ុននឹងធ្វើការបញ្ចុះតម្លៃលើកញ្ចប់សេវាកម្មសម្រាប់គូស្នេហ៍ ដែលនឹងរៀបការនាដូវកាលថ្មីនេះ។
កម្មវិធី Wedding Discount Corner នឹងប្រព្រឹត្តិទៅនៅចុងសប្តាហ៍នេះ ពីថ្ងៃ៣០កញ្ញា ដល់ ០១ តុលា ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់ នៅផ្សារទំនើប Exchange Square។ ជាមួយការបញ្ចុះតម្លៃពី ១០% ទៅ ៣០% ក្រុមហ៊ុនដែលបម្រើសេវាកម្មពាក់ព័ន្ធនឹងការរៀបចំអាពាហ៍ពិពាហ៍ នឹងបង្ហាញកញ្ចប់សេវាកម្ម និង ផលិតផលថ្មី ចុងក្រោយបង្អស់ ជាមួយការផ្តល់ប្រឹក្សាដល់គូស្នេហ៍ថ្មីស្របទៅតាមចំណង់ចំណូលចិត្ត និន្នាការថ្មី និង ទំហំថវិកា។
ទន្ទឹមគ្នានេះ នឹងមានការដើរម៉ូដ បង្ហាញសំលៀកបំពាក់កូនកំលោះកូនក្រមុំ ទើបនឹងរចនាថ្មីពីសម្អាងការ និង ហាងកាត់ដេរច្នៃម៉ូដចំនួន៦ ដែលរួមបញ្ចូលទាំងសំលៀកបំពាក់បុរាណ និង សម័យ។ អ្នកនឹងជួបជាមួយក្រុមហ៊ុនជាច្រើនដូចជា៖
ទំនាក់ទំនងទូរសព្ទលេខ ០១២ ២៣០ ១៤០ ឬ ០១០ ៩១១ ៧៧៦ ឬ ហ្វេសប៊ុក Anussa event planner ៕
ទស្សនាវីដេអូ៖