ចាន់ សុផានី បណ្ដើរកូនស្រីគួរឲ្យស្រលាញ់ទៅឡើងផ្ទះ ថន លក្ខិណា
- 2017-09-28 05:11:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ សុផានី បណ្ដើរកូនស្រីគួរឲ្យស្រលាញ់ទៅឡើងផ្ទះ ថន លក្ខិណា
ចន្លោះមិនឃើញ
ឡើងគេហដ្ឋានថ្មី ថន លក្ខិណា កាលពីយប់មិញនៅម្ដុំព្រែកលៀបអ្នកនាង ចាន់ សុផានី បានបណ្ដើរកូនដ៏គួរឲ្យស្រលាញ់ទៅចូលរួមក្នុងពិធីផងដែរ។
ក្នុងឱកាសចូលរួមពិធីខាងលើនេះដែរ ចាន់ សុផានី បានរៀបរាប់ថា កូនស្រីខ្លួននៅពេលនេះមានអាយុ៨ ឆ្នាំ។ ថ្វីត្បិតតែកូនស្រីនៅតូចមែនពិត បើនិយាយពីចិត្តគំនិតនៃការគិតគូរវិញ មិនខុសពីមនុស្សធំឡើយ ដឹងខុសត្រូវស្គាល់អ្វីអាក្រក់ អ្វីល្អ ។
នាងថា៖“កូនស្រីខ្ញុំមិនដែលធ្វើឲ្យខ្ញុំពិបាកម្ដងណាឡើយ ទោះបីជានាងនៅក្មេងមែនពិត តែគាត់មិនធ្លាប់ងង៉ក់ រឹងរូសរករឿងច្រើននោះទេ និយាយទៅគាត់ជាក្មេងស្ដាប់បង្គាប់ណាស់"។
កូនស្រីអ្នកនាង ចាន់ សុផានី ដែលជាតំណក់ឈាមជាមួយលោក ហ្សូណូ មានឈ្មោះ កែវ ច័ន្ទមុន្នីផ្កា អាយុ ៨ ឆ្នាំ រៀនថ្នាក់ទី ៤៕