ពិសេស! Uber ចាប់​សម្ពោធ​ភ្លាម​ Free ធ្វើ​ដំណើរ ១០ដងភ្លាម!

  • 2017-09-28 09:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកមិញ​ក្រុមហ៊ុន Uber និង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរ​ណ​យោគ​យល់ (MOU) ស្ដី​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ាង​ជិតស្និទ្ធ​ក្នុងការ​ជំ​រុញ​បច្ចេកវិទ្យា និង​“shared mobility” ដើម្បី​​ផ្ដល់​នូ​វ​អត្ថប្រយោជន៍​ដល់​អ្នកធ្វើ​ដំណើរ អ្នកបើកបរ និង​ទីក្រុង។

ដើម្បី​អបអរ​ការ​សម្ពោធ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ Uber ធ្វើការ​ផ្ដល់ជូន​នូ​វ​ការធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ​ចំ​នួន ១០ដង ដែល​មាន​តម្លៃ​រហូតដល់ ៤ដុល្លារ​ក្នុង​មួយដង រហូតដល់​ថ្ងៃទី​ ១៥ ខែ​តុលា ឆ្នាំ​2017​។ ​។

ដើម្បី​ធ្វើ​ដំណើរ​តាម​រយៈ Uber​ មួយ​នេះអ្នក​គ្រាន់តែ​បញ្ចូល​លេខ​កូដ​ផ្ដល់​ជូន​ពិសេស “UberPPLaunch” នេះ​ក្នុង​កម្មវិធី Uber របស់​ខ្លួន​ដែល​អាច​ទាញ​យក​បាន​ពី App Store ឬ Google Play បន្ទាប់​មកចុច​ប៊ូ​តុង​មួយ​លើ​ស្មា​ត​ហ្វូន​របស់ខ្លួន នឹង​ទទួល​បាន​សេវា​ដឹកជញ្ជូន​ធ្វើ​ដំណើរ​តម្លៃ​សម​រម្យ មាន​ទំនុកចិត្ត និង​សុវត្ថិភាព ក៏ដូចជា​មធ្យោបាយ​ថ្មី​ងាយស្រួល​ក្នុង​ការ​រកប្រាក់​ចំណូល​បន្ថែម​ទៀត​ផង។

រយៈ​ពេល​ ៦​ខែ​ហើយ​ដែល​ Uber បាន​ដាក់​បង្ហាញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​ពី​បាន​ដំណើរ​ការ​រលូន​​

លោក Brooks Entwistle នាយក​គ្រប់​គ្រង​អាជីវកម្ម ក្រុមហ៊ុន Uber បាន​មាន​ប្រសាសន៍ថា “​យើង​ខ្ញុំ​ពិតជា​រំភើ​ប​រីករាយ​ក្រៃលែង​ក្នុង​ការសម្ពោធ​ដំ​ណើ​រការ​បច្ចេកវិទ្យា ridesharing នៅ​កម្ពុជា ដើម្បី​បម្រើសេវា​ជូន​អ្នកធ្វើ​ដំណើរ អ្នកបើកបរ​ជា​ដៃគូ និង​អ្នករស់នៅ​រាជធានី​ភ្នំពេញ​។"

ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាន​មាន​ប្រសាសន៍​ផងដែ​រថា៖ “​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ទស្សនៈ​វិស័យ និង​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​កសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ និង​មធ្យោបាយ​ធ្វើ​ដំណើរ​បែប​ទំ​នើ​ប​ប្រកបដោយ​គុណភាព ទំនុកចិត្ត និង​សុវត្ថិភាព​។ ហេតុ​នេះ ក្រសួង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Uber រយៈពេល​ប្រាំ​មួយខែ​ដើម្បី​ស្វែង​យល់ និង​នាំមក​នូ​វ​ប្រព័ន្ធ​មធ្យោបាយ​ដឹកជញ្ជូន “shared mobility” ថ្មី ដូចជា​បច្ចេកវិទ្យា​កម្មវិធី​វិធី​វិធី Ridesharing នេះ​ជាដើម​។"

ជា​សក្ខីភាព​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា​៖ “Uber នាំមក​នូ​វ​បច្ចេកវិទ្យា​ច្នៃ​បង្កើត​ថ្មី​មកកាន់​កម្ពុជា​ដើម្បី​ផ្ដល់ជូន​នូ​វ​ជ​ម្រើ​ស​មធ្យោបាយ​ដឹកជញ្ជូន​ធ្វើ​ដំ​ណើ​រ​ថ្មី​មួយ​សម្រាប់​អ្នក​ដំ​ណើ​រ ក៏ដូចជា​ឱកាស​រក​ចំណូល​សម្រាប់​អ្នកបើកបរ​ផងដែរ​។ នេះ​ជា​គំរូ​ឧទាហរណ៍​ដ៏​ល្អ​មួយ​សម្រាប់​វិ​ស័​យ​ឯក​ជន​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មី​។ អរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​នេះ កម្ពុជា នឹង​មាន​គ​ម្រោង​បច្ចេកវិទ្យា​និ​យ័​ត​ភាពជឿនលឿន​បំ​ផុត​សម្រាប់​បច្ចេកវិទ្យា ridesharing ក្នុង​តំបន់​អាស៊ី​។​”​

រាជធានី​ភ្នំពេញ នឹង​ចូលរួម​ជាមួយ​ទីក្រុង​ជាង 600​ផ្សេង​ទៀត ទូទាំង​ពិ​ភព​លោក​ដែល​មាន​ប្រើប្រាស់​បច្ចេកវិទ្យា ridesharing នេះ ហើយ​កម្ពុជា​ក្លាយជា​ប្រទេស​ទី​78 ដែល Uber កំពុង​ដំណើ​រការ ឥឡូវ​នេះ ។ អ្នក​ធ្វើ​ដំណើរអាច​នឹងធ្វើ​ដំ​ណើ​រ​ជាមួយ​សមាជិក Uber ណាមួយ ដែល​ជា​អ្នកបើកបរ​ផ្ទាល់ខ្លួន រឺ​ជា​តាក់ស៊ី​។​

Uber បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​សាម​ញ្ញ​មួយ​គឺ ធ្វើ​ដូចម្ដេច​ទើប​អាច​រក​មធ្យោបាយ​ធ្វើ​ដំណើរបាន ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​ប៉ុណ្ណោះ ប្រាំពីរ​ឆ្នាំក្រោយ​មក និង​បន្ទាប់ពី​ការអនុវត្ត​ជាក់ស្តែង​ជាង​5​ពាន់​លាន​ដង​រួចមក Uber បាន​ចាប់ផ្ដើម​ពិ​និត្យ​រក​ដំណោះស្រាយ​បញ្ហា​ប្រ​ឈម​កាន់តែ​ប្រសើរឡើង​ដូចជា ការកាត់បន្ថយ​ការកកស្ទះ និង​ការ​បំពុលបរិស្ថាន​ក្នុង​ទីក្រុង​ដោយ​លើកទឹកចិត្ត​មនុស្ស​ជាច្រើន​ឲ្យ​ប្រើប្រាស់រ​ថយ​ន្ត​តែមួយ​ចំ​នួន​ប៉ុ​ណ្ណោះ​។​

សម្រាប់​ព័ត៌មាន​លម្អិ​ត សូម​ទា​ក់ទង​៖​

​អ៊ី​ម៉ែ​ល​៖ tiff@uber.com ​ទូរ​ស័ព្ទ​៖ +84.98200536​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម