ក្ដៅៗ! HMD ​ប្រកាស​ Nokia 3310 មាន​ប្រព័ន្ធ​ 3G

  • 2017-09-28 12:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Nokia ​បាន​បញ្ចេញ​ទូរសព្ទ​ Nokia 3310 ​ភ្ជាប់​ប្រព័ន្ធ​ទំនាក់​ទនង​ 3G ​ជា​ផ្លូវ​ការ​ដោយ​មាន​ជម្រើស​ពណ៌​បន្ថែម​ និង​ការ​រចនា​ User Interface ​ថ្មី​ផង​ដែរ​ ។

ក្រុមហ៊ុន​ហ្វាំងឡង់​ Nokia ​ដែល​គ្រប់​គ្រង​ដោយ​ HMD ​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ទូរសព្ទ 3310 ​ប្រព័ន្ធ​ 3G អាច​សន្ទនា​ជាមួយ​ដៃគូ​បាន​ ៦ ​ម៉ោង​កន្លះ​និង​អាច​ទុក​ចោល​ (Standby)  ​២៧​ ថ្ងៃ​ ។ វា​មាន​ជម្រើស​ ៤ ​ពណ៌​ និង​ការ​រចនា​ User interface ​ថ្មី​ ឡូយ​ជាង​ស៊េរី​ធម្មតា​ 3310 ​ដែល​បញ្ចេញ​កាល​ពី​ខែ​ឧសភា​ ។ Nokia 3310 ​នឹង​ចរាចរណ៍​លើ​ទីផ្សារ​ពិភព​លោក​នៅ​ពាក់​កណ្តាល​ខែ​តុលា​ ។

លក្ខណៈ​ពិសេស​របស់​ 3310 3G៖

  • ទំហំ​អេក្រង់​ ២,៤ អ៊ីង
  • Resolution ​កម្រិត​ ២៤០ ​គុណ​នឹង​ ៣២០ ​ភិចស៊ែល
  • ស៊ីម​ ១ ​ឬ​ ស៊ីម​ ២
  • ថាមពល​ថ្ម​ដែល​អាច​ដោះ​បាន​ ១២០០ ​មីល្លី​អំពែ​ (mAh)
  • ចាក់​តន្ត្រី​បាន​ ៤០ ​ម៉ោង​
  • កាមេរ៉ា​ក្រោយ​ ២ ​មេហ្កា​ភិច​ស៊ែល​មាន​ LED flash
  • សន្ទនា​គ្នា​បាន​ជាង​ ៦ ​ម៉ោង​
  • Standby ​រហូត​ដល់​ ៥៧៦​ ម៉ោង
  • ពណ៌​លឿង​ ក្រហម ខ្មៅ ​និង​ទឹក​សមុទ្រ
  • តម្លៃ​ ៨១,២៤ ដុល្លារ ៕

ប្រភព៖ GSMarena   ប្រែសម្រួល៖ សិរីបុទ្រ