បែក​ធ្លាយ​កីឡាករ​៥​នាក់​ដែល​សុំ​ក្លឹប​បណ្ដេញ​លោក Ancelotti ចេញ​​

  • 2017-09-29 02:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Carlo Ancelotti ត្រូវ​ Bayern Munich បណ្ដេញ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្រោយ​ដឹកនាំ​ក្រុម​ប្រកួត​ចាញ់​ Paris Saint Germain ៣-០។

Ancelotti

មូលហេតុ​នៅ​ពី​ក្រោយ​ការ​បណ្ដេញ​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​មិន​មែន​មាន​តែ​ប៉ុណ្ណេះ​ទេ ​ព្រោះ​បើ​យោង​តា​ប្រភព​ពី​អាល្លឺម៉ង់​មួយ​ចំនួន​គឺ​មាន​កីឡាករ​៥​នាក់​ដែល​ទទូច​ឲ្យ​ក្លឹប​យក​គ្រូ​បង្វឹក​ថ្មី។​ "មាន​កីឡាករ​៥​នាក់​ដែល​តវ៉ា​នឹង​ការ​ដឹកនាំ​របស់ Ancelotti ធ្វើ​ឲ្យ​ក្លឹប​ពិបាក​ប្រឈម​នឹង​បញ្ហា​នេះ"។ Uli Hoeness ប្រធាន​ក្លឹប​ Bayern និយាយ​ដូច្នេះ។

Hoeness មិនបាន​ទម្លាយ​ថា​​កីឡាករ​ទាំង​នោះ​​ជា​នរណា​ខ្លះ​ទេ​ ប៉ុន្តែ​ប្រភព​ព័ត៌មាន​អាល្លឺម៉ង់​បាន​អះអាង​ថា​​ អ្នក​ទាំង​៥​មាន​ដូចជា Arjen Robben, Franck Ribéry, Jérôme Boateng, Mats Hummels និង​ Kingsley Coman។ ជំនួយ​ការ​ Ancelotti លោក Willy Sagnol នឹង​ដឹកនាំ​ក្រុម​ជា​បណ្ដោះ​អាសន្ន​រហូត​ក្លឹប​រើស​បាន​អ្នក​ថ្មី​មក​ជំនួស៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី