Mourinho ៖ Lukaku នឹងលេងគ្រប់ប្រកួត ទាល់តែ Zlatan មកវិញ

  • 2017-09-30 03:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បានបញ្ជាក់ថាខ្សែប្រយុទ្ធ Lukaku នឹងចូលលេងគ្រប់ការប្រកួតទាំងអស់រហូតដល់ បុរស​ចំណាស់ Zlatan Ibrahimovic ត្រលប់មកវិញ។

Zlatan របួសលើ​ទី​លាន

ក្លឹប Manchester United មានភារកិច្ចច្រើនមែនទែន ទាំងលីគកំពូលអង់គ្លេស និងពានទ្វីបអឺរ៉ុប។ ដោយ​ឡែក​ នៅអង់គ្លេសពួកគេកំពុងតែធ្វើបានល្អមែនទែន ដោយកំពុងឈរនៅកំពូលតារាង ត្រូវប្រជែងជាមួយដៃគូ Manchester City និង Chelsea ដែលកំពុងឡើងជើងដូចគ្នា។ ដូច្នេះហើយ បានជាលោក Jose Mourinho ប្រាប់យ៉ាងច្បាស់ថាលោកនឹងដាក់កីឡាករពេញជើងគ្រប់ការប្រកួតតែម្ដង ហើយ Lukaku ក៏នឹងលេងរហូតផងដែរ។

អ្នកចាត់ការព័រទុយហ្គាល់រូបនេះ នឹងមិនផ្លាស់ប្ដូរ Lukaku ចេញឡើយ ហើយទាល់តែ Zlatan ជា​ពី​របួស​ទើប​ដាក់ឆ្លាស់គ្នាចូលលេង។ Mourinho ធ្វើដូច្នេះ គឺមានគោលបំណងស្វែងរកគ្រាប់បាល់ឱ្យបានច្រើនបំផុត ក្នុង​រដូវ​កាលនេះ។

ក្រុម Man utd នឹងលេងប្រកួតយប់នេះជាមួយក្រុម Crystal Palace នៅយប់នេះ វេលាម៉ោង៩យប់នេះ ដើម្បីស្វែងរកបាន៣ពិន្ទុបន្ថែមក្នុងសប្ដាហ៍នេះ៕

អត្ថបទ៖ មុន្នីរម្យ