មានរឿងគួរដឹងជាច្រើន ជុំវិញឧបករណ៍ Gimbal និងដងថត Selfie
- 2017-09-30 04:03:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងគួរដឹងជាច្រើន ជុំវិញឧបករណ៍ Gimbal និងដងថត Selfie
ចន្លោះមិនឃើញ
សម្របនឹងការថតរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានច្នៃប្រឌិតបង្កើតឡើងតៗគ្នានូវឧបករណ៍ជំនួយក្នុងការថតរូបឲ្យបានរហ័សនិងងាយស្រួល។ ឧបករណ៍ Gimbal និង ដង Selfie ជឿជាក់ថាមានប្រិយមិត្តជាច្រើន ធ្លាប់ប្រើប្រាស់វា ប៉ុន្តែប្រាកដជាមិនទាន់ស្គាល់ពីដើមកំណើតនិងអត្ថប្រយោជន៍សំខាន់របស់វានោះឡើយ។
១.ដង Selfie ៖
ដងថត Selfie ជាឧបករណ៍មួយដែលត្រូវបានគេប្រើដើម្បីថតរូប Selfie ឬថតរូបទូទៅ ដោយដាក់ទូរសព្ទឬកាមេរ៉ាភ្ជាប់ជាមួយបរិវេណផ្នែកខាងចុងដង។ ជាទូទៅអាចចាប់ភ្ជាប់ជាមួយទូរសព្ទបាន ដោយពឹងផ្អែកលើដែកឬជ័របង្រួមចូលគ្នា នៅចុងម្ខាង។ ឧបករណ៍ខ្លះមានការបញ្ជាតាមរយៈតេឡេបញ្ជា (Remote) ឬខ្លះទៀតប្រើប្រាស់ Bluetooth។
ដងថត Selfie ដំបូងបង្អស់លេចមុខមាត់តាំងពីឆ្នាំ ១៩២៥ ព្រោះកាលនោះមានលេចចេញនូវរូបភាពមួយសន្លឹក ដែលបង្ហាញពីបុរសម្នាក់និងប្រពន្ធរបស់គាត់ ថតរូបមុខខ្លួនឯង ដោយប្រើដងដែករាងវែងស្របទៅកាមេរ៉ា។ ក្រោយមកចូលដល់ឆ្នាំ ១៩៩៥ ឧបករណ៍បុរាណនេះត្រូវបានគេកត់ចូលក្នុងសៀវភៅ ក្រោមចំណងជើង "ការបង្កើតដែលឥតបានការទាំង ១០១" ក្រោយមកឧបករណ៍ឥតបានការក៏បានក្លាយជាការពេញនិយមជុំវិញពិភពលោកនៅអំឡុងទសវត្សរ៍ទី ២១។
@ អត្ថប្រយោជន៍នៃការប្រើដង Selfie ៖
២.ឧបករណ៍ Gimbal ៖
Gimbal សំដៅទៅកាន់ឧបករណ៍ម្យ៉ាង ដែលយើងអាចបង្វិលទៅគ្រប់មុំតាមរយៈអ័ក្សតែមួយ។ អ្នកអាចចាប់យករូបភាពស្រស់ស្អាត សឹងតែគ្រប់មុំដោយការប្រើ Gimbal ជាជំនួយ។ ត្រូវបានគេប្រើញឹកញាប់បំផុត ក្នុងការថតវីដេអូ ប៉ុន្តែសម្រាប់ការថតរូបក៏ធ្វើបានដូចគ្នា។ មិនមានការបង្ហាញច្បាស់ការណាមួយពីកាលបរិច្ឆេទបង្កើតឧបករណ៍ Gimbal ផ្ទាល់នោះទេ ប៉ុន្តែតាមសែស្រឡាយរបស់វាដែលជាឧបករណ៍ Glidecam មានទំហំធំ និយមឃើញប្រើក្នុងការថតខ្សែភាពយន្ត បានបង្កើតនៅឆ្នាំ ១៩៩១ ដោយបុរសសញ្ជាតិអង់គ្លេស Martin Stevens។
ងាកមកឧបករណ៍ Gimbal វិញ មាន ២ ប្រភេទធំៗគឺ 3-axis និង 2-axis ដែលវាខុសគ្នាដូចជាការប្រៀបធៀបរវាងរថយន្តនិងម៉ូតូអ៊ីចឹង ព្រោះពពួក 3-axis អាចប្ដូរចលនាក្នុងទម្រង់ ៣ ផ្សេងគ្នា ខុសពី 2-axis បានតែ ២ ទម្រង់ប៉ុណ្ណោះ ទៀតសោត 3-axis អាចទប់លំនឹងនៃការថតបានប្រសើរជាងឆ្ងាយ។ ការប្រើប្រាស់ យើងអាចយកទៅភ្ជាប់ជាមួយស្មាតហ្វូន, កាមេរ៉ា DSLR និង Go Pro ជាដើម។ ម៉ូដែលពេញនិយមនាពេលបច្ចុប្បន្នមាន ២ គឺ Zhiyun Smooth-Q តម្លៃប្រហែល ១៣៩ ដុល្លារ និង DJI Osmo Mobile តម្លៃ ២៩៩ ដុល្លារ។
ទស្សនាវីដេអូខាងក្រោម ៖
@ អត្ថប្រយោជន៍ឧបករណ៍ Gimbal ៖