Aventador និង Huracan ប្រកួត​ល្បឿន​គ្នា មួយណាស្ទុះជាង?

  • 2017-09-30 08:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lamborghini Aventador Roadster និង Huracan Spyder ជា​រថយន្ត​កំពូល​ល្បឿន​មួយ​ក្នុង​លោក​ ដោយ​មាន​​សមត្ថភាព​ខុស​គ្នា​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ព្រោះ​តែ​ចង់​ដឹង​ថា​រថយន្ត​ណា​រត់​បាន​លឿន​ជាង គេ​បាន​ប្រៀប​ធៀប​រថយន្ត​ទាំង​ពីរ​ដោយ​បើក​លើ​ផ្លូវ​ចម្ងាយ​ ០,៨ គ.ម។

មុន​នឹង​ទស្សនា​វីដេអូ​​​ប្រណាំង​មក​ដឹង​សិន​ថា​ Huracan Spyder មាន​​កម្លាំង​ ៦១០ សេះ ដែល​អាច​រត់​លឿន​បំផុត​ដល់​ ៣២៤ គ.ម/ម៉។ ចំណែក​ Aventador Roadster វិញ​មាន​កម្លាំង​ ៧០០ សេះ អាច​រត់​ពី​ ០ ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ ៣ វិនាទី និង​រត់​បាន​លឿន​បំផុត​ ៣៥០ គ.ម/ម៉។

លទ្ធផល​នៃ​ការ​ប្រណាំង​ឃើញ​ថា​ Aventador Roadster ពិត​ជា​ខ្លាំង​ជាង​ Huracan Spyder មែន​ ​ដោយ​​អាច​រត់​ដល់​ពី​មុន​ Huracan ប៉ុន្តែ​មុន​តែ​ ០,១០៩ វិនាទី​តែ​ប៉ុណ្ណោះ៕​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង