ទស្សនា​ការ​​ច្រៀង​​របស់​ក្មេងតូច​សម្លេង​ខ្លាំងទាំង ២​ ពីកម្មវិធី AGT ទាំងមូល!

  • 2017-10-01 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ម្ចាស់​ជយលាភី​ប្រចាំ​រដូវ​កាល​ថ្មី​ Darci Lynne ឃើញ​ថា​កុមារី​ ២​រូប​ទៀត​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ America's Got Talent ឆ្នាំ​ ២០១៧​ គឺ​នាងតូច​ Angelica Hale និង​ Celine Tam ក៏​ត្រូវ​មហាជន​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍​ គាំទ្រ​ និង​ពេញ​ចិត្ត​សមត្ថភាព​សម្ដែង​ របស់​ពួកនាង​មិន​តិច​ដែរ។

ម្ចាស់ជយលាភី Darci Lynne
Angelica Hale
Celine Tam

ត្បិត​អាយុ​នៅ​ក្មេង​ខ្ចី​ក៏​ពិត​មែន​ ប៉ុន្តែ​នាង​តូច​ទាំង​ ២​​នេះ​ បាន​អង្រួន​ចិត្ត​មនុស្ស​ជា​ច្រើន​ តាម​រយៈ​ទឹក​ដម​សម្លេង​ក៏​ក្រអួនក្រអៅ។ ទោះ​បី​មិន​ទទួល​បាន​ជយលាភី​ក៏​ពិត​មែន​ តែ​យ៉ាង​ណា​ក៏​មាន​​មហាជន​ជា​ច្រើន​គាំទ្រ​ច្រើន។ ប្រិយមិត្ត​ច្បាស់​ជា​​ចង់​ទស្សនា​ម្ដង​ទៀត​ នូវ​ទិដ្ឋភាព​ច្រៀង​​ក្នុង​ពេល​ប្រឡង​របស់ Angelica និង​ Celine ហើយ​ ដូចនេះ​ Sabay សូម​លើក​យក​សកម្មភាព​ទាំង​នោះ​តាំង​ពី​វគ្គ​ Auditon រហូត​ដល់​វគ្គ​បញ្ចប់​ជូន​ទស្សនា​ដូច​តទៅ៖

*វគ្គ Auditions

*វគ្គ Judge Cuts

*វគ្គ Quarterfinals

*វគ្គ Semifinals

Anglica Hale មានឱកាស​មន្ត​ទៅ​វគ្គ ផ្ដាច់ព្រ័ត្រ​ ខណៈ Celine Tam បរាជ័យ​ការ​ប្រឡង​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ។

*វគ្គ​ផ្ដាច់​ព្រ័ត្រ

ទោះបីជោគជ័យក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រក៏​ពិត​មែន តែ​ឈាន​ដល់​វគ្គ​បញ្ចប់ (ផ្ដាច់​ព្រ័ត្រ​) Angelica នាង​នៅ​តែ​មិន​អាច​ផ្ដួល​ Darci Lynne បាន​ដដែល៕

អត្ថបទ៖ យី សុធារី