នេះតួលេខអ្នកលេង Facebook Instagram នៅកម្ពុជា
- 2017-09-30 09:20:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតួលេខអ្នកលេង Facebook Instagram នៅកម្ពុជា
ចន្លោះមិនឃើញ
របាយការណ៍ចុងក្រោយរបស់ Kepios អំពី Global Digital Reports បានបង្ហាញថាចំនួនអ្នកប្រើបណ្ដាញទំនាក់ទំនងសង្គម (Facebook, Instagram ឬ Twitter ជាដើម) នៅក្នុងកម្ពុជាមានចំនួន ៥,៨ លាននាក់ ស្មើនឹង ៣៦% នៃចំនួនប្រជាជនសរុប។
តាមរបាយការណ៍បានបង្ហាញថាចំនួនអ្នកប្រើបណ្ដាញសង្គមនៅកម្ពុជាកើនឡើង ៣៨% បើធៀបនឹងឆ្នាំមុន។ ដោយឡែកចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាវិញមានសរុប ៧ ១៥៧ ៤០៩ នាក់ កើនឡើង ៤៣% ធៀបនឹងឆ្នាំមុន។ បញ្ជាក់ដែរថាកម្ពុជាជាប្រទេសដែលមានកំណើនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនបំផុតលំដាប់ទី ៤ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
របាយការណ៍ដដែលនេះក៏បង្ហាញដែរថារយៈពេល ១២ ខែចុងក្រោយនេះ ចំនួនអ្នកប្រើអ៊ីនធឺណិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមាន ១,៩៤ ពាន់លាននាក់ កើនឡើង ៨ ភាគរយធៀបឆ្នាំមុន។ អ្នកប្រើប្រាស់បណ្ដាញសង្គមមានសរុប ១,៦៧ ពាន់លាននាក់កើនឡើង ១៧ ភាគរយ ក្នុងនោះមាន ១,៦៣ ពាន់លាននាក់ប្រើបណ្ដាញសង្គមតាមរយៈទូរសព្ទ៕