រក​ឃើញ​ក្រុម​ខ្លាំង​ E-Sports ប្រចាំ​តំបន់​ទី​១​មក​ភ្នំពេញ​ហើយ

  • 2017-10-01 02:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​បាន​បញ្ចប់​តំបន់​ទី​១​កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​ ម្សិល​មិញ​ និង​រក​បាន​​ក្រុម​ខ្លាំង​ជា​ជយលាភី​ឡើង​មក​​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ហើយ។

ក្រុម Five Furious

**វិញ្ញាសា​ AK2**

  • ក្រុម​ជយលាភី​លេខ​១៖ Five Furious មក​ពី​ខេត្ត​រតនគីរី ទទួល​បាន​១០០០​ដុល្លារ​​

  • ក្រុម​ជយលាភី​លេខ​២៖ The Battle Fight មក​ពី​ខេត្ត​កំពង់ចាម ទទួល​បាន​៥០០​ដុល្លារ​​

វិញ្ញាសា​ DOTA2

  • ក្រុម​ជយលាភី៖ ​ eClipse មក​ពី​ខេត្ត​កំពង់ចាម​ ទទួល​បាន​ ១០,០០០ Sabay gold
ក្រុម The Battle Fight

ក្រុម​ជយលាភី​ទាំង​អស់​ដែល​ឈ្នះ​នៅ​តាម​តំបន់​នៃ​ខេត្ត​នីមួយ​ៗ​មាន​សិទ្ធិ​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ប្រជែង​យក​ជើង​ឯក​ថ្នាក់​ជាតិ​ និង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត។ ​

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

ក្រុម eClipse

អត្ថបទ៖ ជាន ចាន់រ៉ា