ទី​បំផុត Apple​ ​ដាក់​ឲ្យទាញយក​ ​iOS​ ​និង​ ​macOS​ ​ជា Open Source

  • 2017-10-01 03:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្កើន​ប្រជាប្រិយភាព​ ​ក៏​ដូច​តម្រូវ​ចិត្ត​អ្នក​សរសេរ​កម្មវិធី​សម្រាប់​ស្មាតហ្វូន​ ​និង​កុំព្យូទ័រ​ជុំវិញ​ពិភពលោក​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​ដាក់​ឲ្យ​ទាញ​យក​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ ​iOS​ ​និង​ ​macOS​ ស្ទើរ​​គ្រប់​ជំនាន់​ ​ក្នុង​ទម្រង់​ជា​ ​Open source។

នេះ​មាន​ន័យ​ថា​អ្នក​គ្រប់​គ្នា​អាច​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​នោះ​ទៅ​វិភាគ​ស្រាវជ្រាវ​ ​និង​ចូល​ទៅ​មើល​ ​firmware kernel​ ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ ​និង​ស្គាល់​ពី​បច្ចេកវិទ្យា​របស់​ ​Apple​​​​ ​កាន់​តែ​ច្បាស់។

មិន​ត្រឹម​តែ​ដាក់​ឲ្យ​ទាយ​យក​នូវ​ ​iOS​ ​និង​ ​macOS​ ​សម្រាប់​ស្មាតហ្វូន​ ​និង​កុំព្យូទ័រ​ធម្មតា​នោះ​ទេ​ ​សូម្បី​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ម៉ាស៊ីន​មេ​ ​(Server)​ ​macOS X​ ​ក៏​ដាក់​ឲ្យ​ទាញ​យក​ក្នុង​ទម្រង់​ ​Open Source​ ​នេះ​ផង​ដែរ។

អ្នក​​ដែល​ចង់​ទាញ​យក​ ​iOS​ ​និង​ ​macOS​ ​ជា​ទម្រង់​ ​Open Source​ អាច​ ចុច​ទាញ​យក​តាម​តំណ​ភ្ជាប់​នេះ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ redmondpie | Apple   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម