ប្រជាជនអេស្ប៉ាញជាង ២​លាននាក់ បោះ​ឆ្នោត​គាំទ្រ​បង្កើត​រដ្ឋ​ឯករាជ្យមួយ

  • 2017-10-02 02:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី ១ តុលា ​ម្សិលមិញ រដ្ឋាភិបាល​​សហគមន៍​ Catalan ​បាន​រាយការណ៍​ថា ​សំឡេង​ឆ្នោត​គាំទ្រ​​ផ្ដាច់​ទឹក​ដី​ពី​ប្រទេស​អេស្ប៉ាញ ​ជា​រដ្ឋ​ឯក​រាជ្យ​មួយ​ មាន​ចំនួន​ដល់​ទៅ ៩០% ឬ​​​ស្មើ​នឹង​ប្រជាជន​ប្រមាណ ២,២៦​លាន​នាក់។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

មេដឹកនាំ​សហគមន៍ Catalan ​លោក Carles Puigdemont និយាយ​ថា ​តំបន់​ភាគ​ឦសាន​ប្រទេស​អេស្ប៉ាញ​​ដែល​លោក​គ្រប់​គ្រង​បាន​ឈ្នះ​សំឡេង​​បោះ​ឆ្នោត​ជា​រដ្ឋ​ឯករាជ្យ។

មន្ត្រី​សហគមន៍ Catalan ​បញ្ជាក់​ថា ​មនុស្ស​ប្រមាណ​ជាង ៨០០​នាក់​ បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​ជា​មួយ​​ប៉ូលិស​បង្ក្រាប​កុបកម្ម​​អេស្ប៉ាញ​ក្នុង​អំឡុង​សហគមន៍ Catalan ធ្វើ​ប្រជា​មតិ ដែល​ធ្វើ​ឲ្យ​​ប្រទេស​ធ្លាក់​ចូល​​វិបត្តិ​រដ្ឋធម្មនុញ្ញ​ជ្រៅ​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​​ចុង​ក្រោយ​នេះ។

ប៉ូលិស​បាន​​ព្យាយាម​ចូល​ទៅ​ដក​ហូត​សន្លឹក​​​ឆ្នោត​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ ដើម្បី​រារាំង​ការ​ធ្វើ​ប្រជាមតិ​បង្កើត​រដ្ឋ​ឯក​រាជ្យ​នេះ ​ក៏​​បង្កើត​ជា​​ការ​ប៉ះ​ទង្គិច​តែ​ម្ដង តែ​គេ​មិន​ទាន់​ដឹង​​ថា​មាន​អ្នក​បាត់​បង់​ជីវិត​ ឬ​យ៉ាង​ណា​ទេ៕

ចុចអាន៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី