គាំទ្រផង! មក​មើល​ស្នាដៃ​​​ភាពយន្ត​ខ្នាត​ខ្លី​​ថ្មីៗ ហើយ​បោះ​ឆ្នោត​ដើម្បី​ឈ្នះរង្វាន់

  • 2017-10-02 09:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើ​កម្ពស់​វិស័យ​ភាពយន្ត​ក្នុង​ស្រុក និង​ជំរុញ​ឲ្យ​មាន​ការ​ផលិត​វីដេអូ​ល្អៗ​សម្រាប់​ទស្សនិកជន​ក្នុង ស្រុក SOYO​ ដែល​ជា​​ប្រព័ន្ធ​វីដេអូ​អន​ឡាញប្រើប្រាស់​តាម​ប្រ​ព័​ន្ធ អ៊ីន​ធឺ​ណែ​ត​ បានប្រកាស អំពី​ការប្រកួត​ផលិត​ខ្សែ​ភាព​យ​ន្ត​ខ្នាត​ខ្លី​រដូវ​កាល​ទី១រួចហើយ។

មក​ទល់​ពេល​នេះ SOYO ទទួល​បាន​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​រដូវកាល​ទី១ ចំនួន​១២ រឿង គឺ៖

#1 - កម្មវិធី Carpool  #2 - បណ្ដាំតាមសេក  #3 - ស្ពានជ្រោយចង្វារ  #4 - ការណាត់ជួបមួយ  #5 - ចាប់ជំរិត #6 - រថភ្លើងមួយខ្សែ #7 - One Love  #8 - នំបញ្ចុក  #9 - ផ្លូវវែងអន្លាយ  #10 - ភ្ញៀវជាស្ដេច #11 - បទសម្ភាសន៍  #12 - ពនេចរ ​

ដើម្បីឲ្យកាន់តែមានភាពសុក្រិត្យ ការប្រកួត​ផលិត​ខ្សែ​ភាព​យ​ន្ត​ខ្នាត​ខ្លី​រដូវ​កាល​ទី១ នឹង​បោះ​ឆ្នោត​តាមជ្រើសរើស រឿង​ដែល​ជាប់​លេខ​តាម​រយៈ​អនឡាញ។ ក្នុង​ចំណោម​រឿង​ទាំង​១២​នេះ តើ​រឿង​ណា​មួយ​ដែល​មាន​គុណភាព​ល្អ និង​មាន​សាច់​រឿង​ទាក់​ទាញ​គេ? ប្រិយមិត្ត​ដែល​ចូលរួមក្នុងការ​បោះឆ្នោតនេះ មានឱកាសឈ្នះសំបុត្រកុន ដោយគ្រាន់ ចូលកាន់លីងនេះ SoyoShortFilm Season 1 រួច #Hashtag លេខ (e.g #1) រឿង​ដែល​ខ្លួន​ពេញ​ចិត្ត។

កុំ​ភ្លេច​ចូលរួម​បោះឆ្នោត​ទាំង​អស់​គ្នា​ណា ហើយ​ចែក​រំលែក​ទៅ​កាន់​មិត្ត​ភក្តិ​ផង៕

អត្ថបទ៖ ដេត ធន្នី