Facebook ពេល​នេះ​​ Support នឹង​​​មុខងារ Smart Invert លើ​ iOS 11 ​ហើយ

  • 2017-10-03 02:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើ​ iOS 11 ប្រហែល​ជា​ដឹង​ថា​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​នេះ​មាន​បន្ថែម​មុខងារ​ថ្មី​ Smart Invert ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​មុខងារ​ Dark Mode ដែរ។ Smart Invert ​នឹង​​ប្ដូរ​ពណ៌​ (Reverse) ​ការ​បង្ហាញ​លើ​អេក្រង់​ទាំង​អស់​ លើក​លែង​តែ​រូបភាព, វីដេអូ និង​កម្មវិធី​មួយ​ចំនួន។

ពេល​នេះ​កម្មវិធី​ Facebook បាន​អាប់ដេត​ដោយ​អាច​ Support នឹង​មុខងារ​ Smart Invert នេះ​ហើយ។ កាល​ពី​មិន​ទាន់​អាប់ដេត​ វីដេអូ​ ឬ រូបភាព​ដែល​បង្ហាញ​លើ​ Facebook សុទ្ធ​តែ​ត្រូវ​ប្ដូរ​ពណ៌​នៅ​ពេល​ប្រើ​មុខងារ​ Smart Invert ប៉ុន្តែ​ជា​មួយ​ការ​អាប់ដេត​ថ្មី​ បញ្ហា​នេះ​ត្រូវ​បាន​លុប​បំបាត់​រួច​រាល់។

​យ៉ាងណាក្ដី​រូបភាព​ Reactionនិង​រូប​ភាព​មួយ​ចំនួន​ទៀត​នៅ​តែ​ត្រូវ​បាន​ប្ដូរ​ពណ៌​ (Reverse) ដដែល។ ​នេះ​ក៏​ដោយ​សារ​ Facebook មិន​ទាន់​អាច​គ្រប់​គ្រង​បាន​ពេញ​លេញ​​លើ​ Element នីមួយៗ​​ជា​មួយ​នឹង​មុខងារ​ Smart Invert នេះ៕​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង