Wenger៖ បើ​ Barcelona មក​ Premier League ក្រុម​នៅ​អង់គ្លេស​នឹង​រឿង​ធំ​

  • 2017-10-03 06:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger ជឿជាក់​ថា​ក្លឹប​ទាំង​អស់​នៅ​ Premier League នឹង​មាន​ការ​លំបាក​ខ្លាំង​ជាង​មុន​បើ​សិន​ជា​ FC Barcelona ចេញ​ពី​ក្របខ័ណ្ឌ​ La Liga ហើយ​មក​លេង​នៅ​អង់គ្លេស។

Wenger

ការ​និយាយ​ដូច្នេះ​បន្ទាប់​ពី​ទឹកដី​កាតាឡាន់​ដែល​មាន​ក្លឹប​ Barcelona នៅ​ទីនោះ​ចង់​ផ្ដាច់​ខ្លួន​ចេញ​ពី​អេស្ប៉ាញ​ហើយ​បើ​សិន​គ្រប់​យ៉ាង​កើត​ឡើង​មែន​ក្លឹប​យក្ស​មួយ​នេះ​ក៏​នឹង​ចេញ​ពី​ La Liga ដូចគ្នា​ តែ​មិន​ដឹង​ថា​អាច​ទៅ​លេង​នៅ​ទីណា​ទេ ​ខណៈ​ក្របខ័ណ្ឌ​បារាំង​ និង​អង់គ្លេស​អាច​ក្លាយ​ជា​គោលដៅ​របស់​ពួកគេ។

អ្នក​ចាត់​ការ​ Arsenal បាន​បង្ហាញ​គំនិត​ផ្ទាល់​ខ្លួន​ថា​​វត្តមាន​របស់​ Barcelona នឹង​ធ្វើ​ឲ្យ​​ Premier League កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​តឹងតែង​ថែម​ទៀត។ "បើ​ពួកគេ​មក​អង់គ្លេស​មែន​ខ្ញុំ​នឹង​ព្យាយាម​រៀន​ពី​កាតាឡាន់។ វត្តមាន​របស់​ Barcelona នឹង​ផ្ដល់​ការ​លំបាក​ដល់​ក្លឹប​ទាំង​អស់​នៅ Premier League"៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម