Huawei ទម្លាក់ Apple ក្លាយជាក្រុមហ៊ុនស្មាតហ្វូនម៉ាកល្បីនៅចិន
- 2017-10-03 11:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ទម្លាក់ Apple ក្លាយជាក្រុមហ៊ុនស្មាតហ្វូនម៉ាកល្បីនៅចិន
ចន្លោះមិនឃើញ
យោងតាមការស្ទង់មតិកាលពីថ្ងៃចន្ទបង្ហាញថា អ្នកប្រើប្រាស់ស្មាតហ្វូនបានជ្រើសរើស Huawei ជាជម្រើសដំបូងជាជាងការចាប់យក iPhone ។
ការស្ទង់មតិដឹកនាំដោយ Financial Times បានបង្ហាញថា Huawei គឺជាជម្រើសដាច់មុខដែលមានច្រើនជាង ៣១,៤% នៃអ្នកឆ្លើយសំនួរពីការជ្រើសរើសរវាងស្មាតហ្វូនរបស់ Huawei និងស្មាតហ្វូនរបស់ Apple។
តាមរបាយការណ៍ឱ្យដឹងថា៖ ចំនួននៃអ្នកប្រើប្រាស់ iPhone ដែលនិយាយថានឹងប្រើ iPhone ជំនាន់ក្រោយបានធ្លាក់ចុះមក ២៤,២% ក្នុងខែកញ្ញា។ បើប្រៀបធៀបទៅនឹងឆ្នាំមុនមាន ២៥,៨%នៃការបញ្ចេញ iPhone 7 កាលពីឆ្នាំ ២០១៦ និង ៣១,៤%ក្នុងឆ្នាំ ២០១៥។
ទន្ទឹមគ្នានេះដែរក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Huawei ក៏បានវ៉ាដាច់ Apple ជាលើកដំបូងក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកពីខែមិថុនានិងខែកក្កដា។ ការស្ទង់មតិដដែលនេះក៍បានបង្ហាញថាផលិតផលថ្មីរបស់ Apple គឺ iPhone 8 និង 8 Plus កំពុងតែប្រតិបត្តិការមិនសូវល្អដូចស៊េរីទូរសព្ទមុនៗដែលដាក់លក់នៅចិននោះទេ ។
ការស្ទង់មតិរកឃើញថាមាន ៦៥,១% នៃអ្នកប្រើប្រាស់ស្មាតហ្វូននៅចិនដែលពួកគេនឹងទិញ iPhone 8, 8 Plus និង iPhone X ខណៈឆ្នាំមុនមាន៧៥,៧% ដែលពួកគេទិញ iPhone 7 និង 7 Plus។
ក្រុមហ៊ុនក្នុងស្រុកក្រៅពី Huawei មានដូចជា Oppo, Vivo និង Xiaomi សុទ្ធតែទទួលបានភាពជោគជ័យក្នុងការស្វែងរកដៃគូផ្គត់ផ្គង់ដែលអាចឱ្យពួកគេមានឱកាសផលិតស្មាតហ្វូនមានអេក្រង់លាតពេញ full displays បច្ចេកវិទ្យាពិភពពិតAR (Augmented Reality) បន្ទះឈីបដ៏ខ្លាំងក្លាអាចប្រជែងនឹងផលិតផលបរទេសបាន និងមុខងារកាមេរ៉ាដ៏មានប្រសិទ្ធភាព។
ដោយឡែកយោងតាមការស្រាវជ្រាវថ្មីរបស់ក្រុមហ៊ុន Counterpoint Research ក្រោមឈ្មោះ Market Pulse for July 2017 បង្ហាញថា Huawei បច្ចុប្បន្ននេះកំពុងស្ថិតនៅលេខ២បន្ទាប់ពី Samsung ដែលនៅតែរក្សាតំណែងជាក្រុមហ៊ុននាំចេញស្មាតហ្វូនទៅកាន់ពិភពលោកច្រើនជាងគេ៕