Apple​ ​សម្រេច​បញ្ចប់​ជីវិត​ ​iOS 10.3.3​ ​និង​ ​iOS​ ​11.0​ ​ជា​ផ្លូវការ

  • 2017-10-05 01:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​សម្រាប់​ ​iPhone​ ​និង​ ​iPad​ ​នៅ​ ​iOS 11.0.2​ ​ជា​ផ្លូវការ​មក​ ​Apple​ ​ក៏​បាន​ប្រកាស​នឹង​បញ្ចប់​ជីវិត​ ​iOS​ ​ជំនាន់​មុន​ ​ពោល​គឺ​ ​10.3.3​ ​និង​ ​11.0​ ​ចាប់​ពី​ពេល​នេះ។

ការ​ប្រកាស​បញ្ចប់​ជីវិត​នេះ​ ​គឺ​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​មិន​អាច​ធ្វើ​ការ​ ​Upgrade​ ​ឬ​ ​Downgrade​ ​ទៅ​កាន់​ប្រតិបត្តិការ​ទាំង​ពី​ជំនាន់​នេះ​បាន​ទៀត​ទេ។

ចំពោះ​មូលហេតុ​ដែល​ ​Apple​ ​សម្រាប់​បញ្ចប់​ជីវិត​ ​iOS​ ​ទាំង​ពីរ​ជំនាន់​នេះ​ព្រោះ​ ​iOS 10.3.3​ ​និង​ ​iOS 11.0​ ​ត្រូវ​បាន​ក្រុម​ ​Hacker​ ​វាយ​បំបែក​រនាំង​សុវត្ថិភាព​បាន​យ៉ាង​ជោគជ័យ​ ​និង​អាច​ចូល​ទៅ​កែ​នូវ​ទម្រង់​ប្រើប្រាស់​ជា​ច្រើន​របស់​ពួក​វា​ ​ខណៈ​ដែល​ជា​ទូទៅ​គេ​ហៅ​ថា​ ​Jailbreak

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ រដ្ឋ