គួរទិញ iPhone 8 Plus ឬ 7 Plus មកមើលការតេស្តល្បឿននេះសិន
- 2017-10-05 01:41:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរទិញ iPhone 8 Plus ឬ 7 Plus មកមើលការតេស្តល្បឿននេះសិន
ចន្លោះមិនឃើញ
ក្រុមការងារ EverythingApplePro បានយកទូរសព្ទ iPhone 7 Plus និង 8 Plus ដែលទើបចេញលក់បានជិត ២ សប្ដាហ៍មកសាកល្បងល្បឿនដំណើរការគ្នា។ ចំពោះ iP8 Plus បំពាក់នូវ RAM ទំហំ 3GB ដូចទៅនឹង iP7 Plus ដែរ គ្រាន់ខុសត្រង់ប្រភេទឈីបជា A11 Bionic ខ្ពស់ជាងជំនាន់មុន A10 Fusion។
តាមលទ្ធផលធ្វើតេស្តបង្ហាញ ល្បឿនកម្មវិធី-ហ្គេម គិតជាជុំនៃនាទី iPhone 7 Plus ជំនាន់ឆ្នាំ ២០១៦ ធ្វើបានល្អជាង iPhone ឆ្នាំ ២០១៧ ទៅវិញ តែនេះសម្រាប់ App មួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែបើនិយាយជារួមក្នុងការបើកមុខងារធំៗ មិនឈ្នះ 8 Plus នោះទេ។
ណាមួយមកពី iOS 11 នាពេលបច្ចុប្បន្ន មិនទាន់ដំណើរការស្រួលបួលនៅឡើយ និងឈីប A11 Bionic ក្រៅពីផ្ដោតលើល្បឿន វាជាជំនួយដល់មុខងារថ្មី AR ម្ល៉ោះហើយទើបធ្វើឲ្យល្បឿន 8 Plus មិនអាចស៊ីដាច់ 7 Plus បានដាច់ឆ្ងាយ។